ជាតិ
ខាតបង់​ប្រមាណ ៣៥០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
23, Nov 2019 , 9:19 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ «​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​ខាតបង់​ច្រើនណាស់ បើតាម​ការវាយតម្លៃរ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ក្នុង​មួយឆ្នាំៗ យើង​ខាតបង់​ប្រហែល​៣៥០​លាន​ដុល្លារ​អាមេរិក ពាក់ព័ន្ធ​នឹង​ការខាតបង់ ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន ទ្រព្យសម្បត្តិ​ជាតិ អាយុជីវិត ចំណាយ​លើ​ពេទ្យ ខាតបង់​ពេលវេលា​ធ្វើការ ជាដើម​»​។ នេះ​បើតាម​គូសបញ្ជាក់​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។ លោក​រដ្ឋមន្ត្រី​អះអាងថា ជា​មធ្យម​មាន​អ្នកស្លាប់​៥​នាក់ និង​របួស​១១​នាក់​ក្នុង​មួយថ្ងៃ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។ លោក​លើកឡើងថា គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ បង្កឡើង​ដោយសារ​កត្តា​អ្នកបើកបរ លើស​ល្បឿន ស្រវឹង បើ​កជែងគ្នា​… កត្តា​យានយន្ត ដោយ​គ្មាន​ការត្រួតពិនិត្យ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​កត្តា​ផ្លូវ​។​



 
​ខាងក្រោម​នេះ​ជា​វី​ឌី​អូ​បកស្រាយ​របស់លោក ស៊ុន ចាន់ថុល ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​៖
 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com