ជាតិ
រដ្ឋាករទឹក​ភ្នំពេញ កែសម្រួល​តម្លៃ​ទឹក សម្រាប់​អនុវត្ត​ចាប់ពី​ខែមករា​ឆ្នាំ​២០២០
24, Nov 2019 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់ពី​ខែមករា ឆ្នាំ​២០២០​តទៅ រដ្ឋាករទឹក​ក្រុងភ្នំពេញ​នឹង​ចាប់ផ្ដើម​គិត​តម្លៃ​ទឹក តា​មកា​កែសម្រួល​ថ្មី​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ថ្មី​មួយ​របស់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ចុះហត្ថលេខា​កាល​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០១៩​។

 

 
​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​ថ្លៃ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​បែងចែក​អតិថិជន​ជា​៣ ប្រភេទ​។ តម្លៃ​ទឹក ត្រូវ​បានកំណត់​ដូចខាងក្រោម​៖  





 
​អតិថិជន​ជីវភាព​(​ប្រជាពលរដ្ឋ​)៖  ប្រើប្រាស់​ទឹក​មិន​លើសពី​៧​ម៉ែត្រគូប​ក្នុង​មួយខែ មានតម្លៃ​៤០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​, ចាប់ពី​៨ ដល់ ១៥​ម៉ែត្រគូប​មានតម្លៃ ៧២០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​, ចាប់ពី​១៦ ដល់ ២៥​ម៉ែត្រគូប មានតម្លៃ ៩៦០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​, ចាប់ពី ២៦ ដល់ ៥០​ម៉ែត្រគូប​តម្លៃ ១២៥០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​, ចាប់ពី​៥១​ដល់​១០០​ម៉ែត្រគូប​តម្លៃ​១៩០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​, ចាប់ពី​១០១​ម៉ែត្រ​ក្នុង​មួយខែ​មានតម្លៃ ២២០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​។ 
 
​អតិថិជន​អាជីវកម្ម​៖ ប្រើ​មិន​លើសពី​១៥​ម៉ែត្រគូប​ក្នុង​មួយខែ តម្លៃ​៩៥០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​, ចាប់ពី​១៦ ដល់ ៤៥​ម៉ែត្រគូប មានតម្លៃ​១១០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​, ចាប់ពី​៤៦ ដល់ ១០០​ម៉ែត្រគូប មានតម្លៃ​១៤០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​, ចាប់ពី​១០១ ដល់ ២០០​ម៉ែត្រ​ក្នុង​មួយខែ​តម្លៃ​១៧០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​, ពី​២០១​ដល់ ៥០០​ម៉ែត្រគូប មានតម្លៃ ២១០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​, ចាប់ពី​៥០១​ម៉ែត្រគូប​ឡើងទៅ ថ្លស ២៤០០​រៀល​ក្នុង​មួយ​មួយ​ម៉ែត្រគូប​។ 
 
​អតិថិជន​ជា​ក្រសួង​ស្ថាប័ន អង្គភាព និង​ស្ថានទូត​៖ មិន​កំណត់​បរិមាណ​ទឹក​ប្រើប្រាស់​ទេ ដោយមាន​តម្លៃ​២៥០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​៕
 

Tag:
 ទឹកស្អាត​
  រដ្ឋា​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com