ពីនេះ ពីនោះ
ដើម្បី​កម្ចាត់​ក្រា​ភ្លើង​លើ​ដំណាំ​ស្រូវ ត្រូវធ្វើ​ដូចម្ដេច​?
25, Nov 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ដំណាំ​ស្រូវ​របស់​កសិករ​មួយចំនួន តែង​ទទួលរង​ការបំផ្លាញ​ផ្សេងៗ ដូចជា​ក្រា​ភ្លើង​ជាដើម​។ ដើម្បី​កម្ចាត់​ក្រា​ភ្លើង​ទាំងនោះ កសិករ​ត្រូវ​ស្គាល់​ពី​ធាតុ​ផ្សំ និង​ដឹង​ពី​របៀប​ផ្សំ​។​


 
​ស្លឹក​ស្ដៅ​, ទន្ទ្រានខែត្រ​, អំបិល​, លាមក​គោ​ស្រស់ ជា​ធាតុ​ផ្សំ​សម្រាប់​កសិករ​យកមក​កម្ចាត់​ក្រា​ភ្លើង​នៅលើ​ដំណាំ​ស្រូវ​។ ដើម្បី​ធ្វើ​ថ្នាំ​សម្រាប់​កម្ចាត់​ក្រា​ភ្លើង​នោះ​កសិករ​ត្រូវមាន ស្លឹក​ស្ដៅ ២​គីឡូក្រាម​, ទន្ទ្រានខែត្រ ២​គីឡូក្រាម​, អំបិល ២​គីឡូក្រាម និង​លាមក​គោ​ស្រស់ ១០​គីឡូក្រាម​។ នេះ​បើតាម​សៀវភៅ​កសិករ​ជោគជ័យ នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​។​
 
​ក្នុងការ​ផ្សំ កសិករ​ត្រូវយក​ស្លឹក​ស្ដៅ និង​ទន្ទ្រានខែត្រ មក​ហាន់​ជា​ភាគល្អិតៗ បន្ទាប់មក​ដាក់​អំបិល និង​លាមក​គោ​ស្រស់ រួច​ច្របល់​ឲ្យ​សព្វ​ជាការ​ស្រេច​។ បន្ទាប់ពី​ធ្វើ​រួច កសិករ​អាចយ​កវាម​ក​ប្រើ​បាន​ភ្លាមៗ ដើម្បី​កម្ចាត់​ក្រា​ភ្លើង​លើ​ដំណាំ​ស្រូវ​។​
 
​បើតាម​សៀវភៅ​ខាងលើ ក្នុងពេល​ប្រើ កសិករ​អាច​យក​ថ្នាំ​ធម្មជាតិ​មួយ​នេះ ទៅ​ដាក់​រោយ​នៅ​ចំ​គុម្ព​ស្រូវ​ដែលមាន​ជំងឺ ប៉ុន្តែ​បើ​កសិករ​ធ្វើ​ថ្នាំ​ច្រើន​អាចដាក់​លើ​ស្រែ​ទាំងអស់​ក៏បាន ព្រោះ​វា​អាច​កម្ចាត់​ជំងឺ​ក្រា​ភ្លើង​នេះ​បាន និង​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​លូតលាស់​បានល្អ​ទៀតផង​៕
 
(​ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)

Tag:
 ក្រា​ភ្លើង​
  ស្រូវ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com