ជាតិ
សង្គមជាតិ
មូលនិធិ​គន្ធបុប្ផា ទទួលបាន​ជិត​១១លាន​ដុល្លារ​ទៀត ពី​សប្បុរសជន
24, Nov 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានប្រគល់​ថវិកា​១០.៨៩២.៤០៤ដុល្លារ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ថវិកា​ទាំងនេះ គឺ​មូលនិធិ​គន្ធបុប្ផា ទទួលបាន​ពី​ការបរិច្ចាគ​នានា​របស់​សប្បុរសជន ដោយ​គិតពី​ខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​មូលនិធិ​គន្ធបុប្ផា​។


​ក្នុងចំណោម​ថវិកា​ជិត​១១​លាន​ដុល្លារ​នោះ ថវិកា​ជិត​៩សែន​ដុល្លារ គឺ​បានមកពី​ការ​កាត់​កម្រៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានប្រគល់​ទាំងនោះ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩៕
 

Tag:
 គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com