ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​របស់​ស្លឹក​ផ្ការំយោល​
25, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នកមាន​ដាំ​ដើម​ផ្ការំយោល​មួយ​ដើម​នៅផ្ទះ​នោះ មានន័យថា​អ្នកមាន​សំណាង​ហើយ​។ តាមពិត​រុក្ខជាតិ​មួយ​នេះ​មិនមាន​ផ្តល់​សំណាងល្អ​អ្វី​ដល់​អ្នក​ទេ តែ​វា​គ្រាន់តែ​ផ្តល់នូវ​សមត្ថភាព​ព្យាបាល​ជំងឺ​ប៉ុណ្ណោះ​។


 
​ដូច្នេះ​តើ​វា​មាន​ប្រយោជន៍​អ្វីខ្លះ​ទៅដល់​សុខភាព​មនុស្ស​យើង​។​
 
​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​
 
​ពិតណាស់ អ្នក​មិន​បានដឹង​ឡើយ​អំពី​រឿងនេះ​។ រុក្ខជាតិ​មួយ​នេះ​ដើរតួនាទី​ជា​ថ្នាំ​រំញោច​ផ្លូវភេទ​សម្រាប់​បុរស​បាន ព្រោះ​វា​គឺជា​រុក្ខជាតិ​ដែលមាន​សមត្ថភាព​ដូច​អ័រម៉ូន​ភេទបុរស​ដែរ​។ ចំពោះ​ទឹក​ដែល​ចម្រាញ់​ចេញពី​ស្លឹក​របស់​វា​នឹង​ជួយ​សំយោគ​ប្រូតេអ៊ីន និង​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​របស់​មនុស្ស​ប្រុស​បាន​។ 
 
​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
 
​ការសិក្សា​បានបង្ហាញ​ថា ការ​ទទួលទាន​សារធាតុ​ចម្រាញ់​ចេញពី​ស្លឹក​ផ្ការំយោល ១​ក្រាម​ជា​រៀងរាល់ថ្ងៃ​អាចជួយ​គ្រប់គ្រង​ទម្ងន់ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​។ 
 
​ព្យាបាល​បញ្ហា​រលាក​ពោះវៀន​
 
​សារធាតុ Polyphenols និង Flavonoids ដែលមាន​ក្នុង​ស្លឹក​ផ្ការំយោល​នេះ​ត្រូវបាន​គេ​បង្ហាញថា​អាចជួយ​ដោះស្រាយ​បញ្ហា​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ និង​ជំងឺ​រលាក​ពោះវៀន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ 
 
​ជួយ​ឲ្យ​របួស​ឆាប់​ជា​
 
​ការសិក្សា​ទៅលើ​សត្វ​មួយចំនួន​បានបង្ហាញ​ថា នៅពេល​យក​សារធាតុ​ចម្រាញ់​ចេញពី​ស្លឹក​ផ្ការំយោល​ទៅ​លាប​លើ​របួស​លើ​ស្បែក វា​បែរជា​ជួយ​ឲ្យ​របួស​នោះ​ឆាប់​ជា​ទៅវិញ​។ 

​គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម​
 
​មានការ​សិក្សា​ច្រើនណាស់​ដែល​បញ្ជាក់ថា សារធាតុ​ចម្រាញ់​ចេញពី​ស្លឹក​ផ្ការំយោល​ក៏​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​បញ្ចុះ​សម្ពាធ​ឈាម​ដើម្បី​បង្ការ​ជំងឺ​បេះដូង​បានដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com