ជាតិ
សេដ្ឋកិច្ច
រដ្ឋសភា ត្រៀម​អនុម័ត​ថវិកាជាតិ​ឆ្នាំ​២០២០ និង ទូទាត់​ការចាយ​ឆ្នាំ​២០១៨
25, Nov 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យ​និង​អនុម័ត​លើ​របៀបវារៈ​មួយចំនួន ដោយ​ក្នុងនោះ ក៏មាន​របៀបវារៈ​អំពី​ថវិកាជាតិ​ផងដែរ ដែល​បាន​ចំណាយ​ក្នុង​ឆ្នាំ​២០១៨ និង ថវិកាជាតិ ដែល​ត្រូវ​ចំណាយ​ក្នុង​ឆ្នាំ​២០២០​។ 


 
​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋសភា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំពេញអង្គ នឹង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ និង សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិការដ្ឋ​សម្រាប់​ឆ្នាំ​២០១៨​។ 
 
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ថវិកាជាតិ ដែល​រដ្ឋសភា គ្រោង​អនុវត្ត​សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០២០ គឺ​ជាង​៨​ពាន់​លាន​ដុល្លារ ដូចដែល​រដ្ឋាភិបាល បានអនុម័ត​កន្លងមក​។ លោក បន្តថា ចំពោះ​ថវិកាជាតិ​ឆ្នាំ​២០១៨ គឺ​រដ្ឋាភិបាល ចាយ​ទៅតាម​ការគ្រោងទុក ដែល​រដ្ឋសភា បានអនុម័ត​នាពេលនោះ ដោយ​មិនមាន​ការចំណាយ​លើសពី​ការគ្រោងទុក​ឡើយ​។  
 
​កាលពី​ឆ្នាំ​២០១៨ រដ្ឋសភា អនុម័ត​ឲ្យ​រដ្ឋាភិបាល ប្រើប្រាស់​ថវិកាជាតិ​ជាង​៦​ពាន់​លាន​ដុល្លារ​៕ 
 

Tag:
 ថវិកាជាតិ​២០២០
© រក្សាសិទ្ធិដោយ thmeythmey.com