ជាតិ
រថយន្ត
វត្តមាន​រថយន្ត Mercedes V-Class ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប AEON 2 ទទួល​បានការ​ស្ងើចសរសើរ​យ៉ាងខ្លាំង​ពី​អ្នកចូលរួម
25, Nov 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា បានដាក់​តាំង​បង្ហាញ​រថយន្ត​ដ៏​ប្រណីត​សេ​រ៊ី​ថ្មី​របស់ខ្លួន គឺ Mercedes-Benz V-Class ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប AEON 2 រយៈពេល​៣​ថ្ងៃ​។ ក្នុង​រយៈពេល​ថ្ងៃនេះ គឺមាន​ការកោតសរសើ​រ​មិន​ដាច់​ពី​មាត់ ពី​អ្នក​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។

 

​អ្នកចូលរួម​មានការ​ស្ងើចសរសើរ និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅ​រថយន្ត​មួយ​ម៉ូ​ឌែ​ល​នេះ ដោយ​ពួកគាត់​មិន​នឹកស្មានថា Mercedes-Benz មាន​លក្ខណៈ​យ៉ាង​ដូច្នេះ​សោះ ពោល បើទោះជា  Mercedes-Benz V-Class ឆ្នាំ​២០២០ ជា​ប្រភេទ​រថយន្ត​គ្រួសារ​ក៏ដោយ  ប៉ុន្តែ​ក៏​ការ​ផលិតឡើង​សម្រាប់​អ្នក​ធុរកិច្ច និង​សម្រាប់​ដឹក​ថ្នាក់​ដឹក​ស្ថាប័ន មន្ត្រី​រដ្ឋាភិបាល និង​អង្គទូត​នានា​ដែរ​។ 
 
Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs គឺជា​រថយន្ត​ប្រភេទ​គ្រួសារ ដែល​ផ្តោត​សំខាន់​ទៅលើ​កៅអី​ធំ មាន​លក្ខណៈ​ដូច​សា​ឡុង អាច​បត់​បាន គេង​បាន ម៉ាស្សា​ក្តៅ​ត្រជាក់ ហើយ​ប្រើប្រាស់​ដោយ​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ទៅមុខ​ទៅក្រោយ មាន​ទូទឹកកក​ជាដើម ផ្តល់នូវ​ផាសុកភាព និង​ប្រណីតភាព​។ 


 
​សូមបញ្ជាក់​ផងដែរ​ថា​រថយន្ត  Mercedes-Benz V-Class, V 250 AMG Line, Full Options with Capitain Chairs ដែល​ត្រូវបាន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ជា រថយន្ត V-Class ប្រភេទ​គ្រួសារ និង​ធុរកិច្ច​លើកដំបូង​បំផុត ដែល​ត្រូ​វា​បន​ផលិតឡើង សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​ដែលមាន​ការពេញចិត្ត រថយន្ត​ដែលមាន​កៅអី​ធំ អាច​គេង​បាន​យ៉ាង​មាន​ផាសុកភាព​បំផុត ទោះ​ត្រូវ​ធ្វើដំណើរ​ឆ្ងាយ​យ៉ាងណា ក៏​មិនមាន​ភាព​នឿយហត់​នោះទេ​។ វា​ក៏​ត្រូវបាន​ផលិតឡើង សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​ដែល​ចង់បាន​ផាសុកភាព ប្រណិត​ភាព និង​ធ្វើ​ឲ្យ​ជំនួញ​រីកចម្រើន ក៏ដូចជា​គ្រួសារ​មាន​ភាពសុខដុមរមនា​។​
 
​ជិះ Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs ប្រៀបបាន​នឹង​ជិះ​យន្តហោះ​ប្រភេទ First Class ឬ Business Class ដូច្នេះ​ដែរ​។ Mercedes-Benz V-Class, V 250 AMG ឆ្នាំ​២០២០! គ្រប់យ៉ាង​ដើម្បី​សុខ​ដមរ​មនា​នៃ​ធុរកិច្ច​ជោគជ័យ​! ផាសុកភាព​! ប្រណីតភាព​! និង​គ្រួសារ​រីករាយ​។​
 
​ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់​អតិថិជនទាំងអស់​ដែល​បានអញ្ជើញចូលរួមទស្សនា ការដាក់បង្ហាញរថយន្ត Mercedes-Benz V-Class, V 250 AMG Line, Full Options Capitain Chairs នៅឯផ្សារ​ទំនើប AEON 2 កាលពីថ្ងៃទី២២-២៣-២៤​ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។ ក្រុមហ៊ុន ក៏សូមអញ្ជើញអតិថិជនទាំងអស់មក​ទស្សនារថយន្តនេះ នៅអាគារតាំង​បង្ហាញរថយន្ត Mercedes-Benz ដែល​មានទីតាំងស្ថិតនៅបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មកកាន់​លេខ​៖ 017-231-488 ឬ 023-231-488 ដើម្បីបើកបរសាកល្បងរថយន្ត Mercedes-Benz V-Class, V 250 AMG Line, Full Options ដោយរីករាយ៕


















© រក្សាសិទ្ធិដោយ thmeythmey.com