កំណាព្យ
ជាតិ
អន្ទាក់​បំណុល​!
26, Nov 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ សត្វ​កាងស្លាប​
 
​ខ្ចី​ងាយ ងាយ​ខ្ចី​ក្តីក្តាំ​ក្តាំង​ ​ខ្លះ​តាំង តាំង​ខ្លះ​ផ្លាស់​ផ្លោត​ផ្លោះ​
​អស់​ស្រែ ស្រែ​អស់ ខ្សោះ​របស់​ ​ប្រឹង​ដោះ ដោះ​ប្រឹង​តឹង​តោកយ៉ាក​។​
​ថ្លោះ​ធ្លាយ ធ្លោយ​ថ្លោះ​អស់​គ្មាន​សល់​ ​ខ្លះ​ដល់ ដល់​ខ្លះ​ខ្វះ​មិន​ស្រាក​
​ឆ្ងាយ​ផ្ទះ ផ្ទះ​ឆ្ងាយ កាយ​លំបាក​ ​គិត​សាក សាក​គិត​មិត្ត​មុន​ខ្ចី​។​
​ខ្ចីបុល បុល​ខ្ចី​ខ្មីឃ្មាត​ខ្មាញ់​ ​គិត​កាញ់ កាញ់​គិត​ពិត​កុំ​ហី​
​ស្វែងរក រក​ស្វែង​ក្រែង​ក្រក្រី​ ​ជាប់ក្តី ក្តី​ជាប់​ភ័ព្វ​មិន​ភប់​។​
​ខ្ចីប្រាក់ ប្រាក់​ខ្ចី​ខ្មី​សំច័យ​ ​កែច្នៃ ច្នៃ​កែប្រែ​ចេះ​គ្រប់​
​ដឹងខ្លួន ខ្លួន​ដឹង​ប្រឹងរក​ទប់​ ​ងោង​ជ្រប់ ជ្រប់​ងោង​ឈោង​ល្បែង​អស់​។​
​ប្រា​ក់ចាយ ចាយប្រាក់​ដាក់​ផែនការ​ ​កត់ត្រា ត្រាក់​កត់​អត់​ចន្លោះ​
​រៀងរៀប រៀបរៀង​ផ្ទៀងផ្ទាត់​ច្រោះ​ ​ច្បាស់​អស់ អស់​ច្បាស់​ណាស់​បំណុល​៕

© រក្សាសិទ្ធិដោយ thmeythmey.com