ជាតិ
សេដ្ឋកិច្ច
២០២០៖ រដ្ឋសភា អនុម័តឲ្យរដ្ឋាភិបាលចាយជាង​៨​ពាន់​លាន​ដុល្លារ ក្នុងនោះខ្ចីបរទេសជិត២ពាន់លានដុល្លារ
26, Nov 2019 , 10:25 am        
រូបភាព
ដោយ:
​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។ ក្នុង​សេចក្តីព្រាងច្បាប់​នេះ ថវិកាជាតិ​សរុប ដែល​ត្រូវ​ចាយ​នៅ​ឆ្នាំ​២០២០ មាន​ជាង​៨​ពាន់​លាន​ដុល្លារ​។



រដ្ឋសភាអនុម័តលើសេចក្ដីព្រាងច្បាប់ថវិការបស់រដ្ឋាភិបាល ដែលគ្រោងការចាយវាយចំនួន ៣៣៣៣៩៦៣៣លានរៀល (ប្រហែល៨,២ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២០ ដែលស្មើនឹង ២៨ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និងកើនឡើង ២២,៧ភាគរយធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។ ដើម្បីឆ្លើយតបនឹងការចំណាយនេះ រដ្ឋាភិបាលក៏បានកំណត់ការរកប្រាក់ចំណូលថវិកាជាតិ ដោយចំណូលសារពើពន្ធ ២១០៩១១៤៥លានរៀល (ប្រមាណ ៥,២ពាន់លានដុល្លារ) កើនឡើង២៧ភាគរយ និងចំណូលមិនមែនសារពើពន្ធចំនួន ២៨០៨១៧៩លានរៀល (ប្រមាណ ៦៩៣លានដុល្លារ) កើនឡើង ៧,៤ភាគរយ។ ក្នុងនោះដែររដ្ឋសភា បានអញ្ញាតឲ្យរដ្ឋាភិបាលខ្ចីប្រាក់ក្នុងទំហំច្រើនបំផុតត្រឹម ១៤០០លានSDR ឬប្រមាណ ១៩២៤លានដុល្លារអាមេរិក ដើម្បីជួយបំពេញផែនការចាយវាយឆ្នាំ២០២០។

គួរបញ្ជាក់ថា ​ការចំណាយក្នុងច្បាប់ថវិកាជាតិនៅ​ឆ្នាំ​២០១៩​ គឺមានចំនួន ​៦,៧​ពាន់លាន​ដុល្លារ​។៕

Tag:
 ថវិកាជាតិ​២០២០
© រក្សាសិទ្ធិដោយ thmeythmey.com