ជាតិ
គិតត្រឹម១១ខែឆ្នាំ២០១៩ មានកូនផ្សោត១២ក្បាល បានកើតនៅក្រចេះ និងស្ទឹងត្រែង កូនផ្សោតទី១២ កំពុងហែលជាមួយមេ និងហ្វូងផ្សោតដទៃទៀត នៅអន្លង់ផ្សោតត្បូងខ្លា ដែលស្ថិតនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៩។ រូបភាពពីអង្គការ WWF កម្ពុជា
× ភ្នំពេញ៖ កូនផ្សោតមួយក្បាល ត្រូវបានប្រទះឃើញ នៅក្នុងអន្លង់ផ្សោតត្បូងខ្លា ដែលស្ថិតនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាមទំព័រហ្វេសប៊ុកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិកម្ពុជា WWF ចេញផ្សាយនៅថ្ងៃទី២៦ វិច្ឆិកា។
អង្គការ WWF កម្ពុជា បានបញ្ជាក់ថា កូនផ្សោតមួយក្បាលថ្មីនេះ គឺជាកូនផ្សោតទី១២ហើយ ដែលត្រូវកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩នេះ។ ក្នងនោះមានកូនផ្សោត ៦ក្បាល កើតនៅខេត្តស្ទឹងត្រែង និង៦ក្បាលទៀត កើតនៅខេត្តក្រចេះ។
លោក ចាន់ ដេត អ្នកគ្រប់គ្រងគម្រោងសត្វផ្សោតនៅខេត្តក្រចេះរបស់អង្គការ WWF បានឲ្យដឹងថា នៅកម្ពុជាមានផ្សោត៩២ក្បាល រស់នៅខេត្តស្ទឹងត្រែង និងក្រចេះ។
ដ្បិតមានសត្វផ្សោតចាប់កំណើតថ្មីក្តី ប៉ុន្តែក៏មានផ្សោត៦ក្បាល បានងាប់ដែរ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com