អត្ថបទពាណិជ្ជកម្ម
​រដូវ​ណូអែល​៖«​កាដូ​»​ផលិតផល​ខ្មែរ​សម្រាប់​ជូន​មិត្តភក្តិ​បរទេស​
26, Nov 2019 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មែនទែនទៅ មាន​«​វត្ថុ​អនុស្សាវរីយ៍​»​ជាច្រើន​ប្រភេទ​ដែល​គេ​អាច​ផ្តល់​ជា​«​កាដូ​»​ជូន​នរណាម្នាក់​។ ក្នុងនាម​ជា​ខ្មែរ ប្រសិនបើ​គេច​ង់​ផ្តល់​«​វត្ថុ​អនុស្សាវរីយ៍​»​អ្វីមួយ​ដល់​ជនបរទេស ប្រហែលជា​គេ​ត្រូវ​គិតពី​«​វត្ថុ​» អ្វី ឬ​ផលិតផល​អ្វីមួយ​ដែល​តំណាង​ឲ្យ​ខ្មែរ ឬ​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​។ ប្រសិនបើ​ជូន​«​កាដូ​»​ឲ្យ​ជនជាតិខ្មែរ​គ្នាឯង នោះ​ផលិតផល​ខ្មែរ ក៏​រឹតតែ​មិនត្រូវ​មើលរំលង​ទៅទៀត​។ ខាងក្រោម​នេះ គឺជា​ផលិតផល​របស់​ក្រុមហ៊ុន Confirel ខ្មែរ​មួយ​ក្នុងចំណោម​ផលិតផល​របស់​ខ្មែរ​ដទៃទៀត​ដែល​អាច​ប្រើប្រាស់​សម្រាប់​ការផ្តល់​«​កាដូ​»​ជូន​ជនជាតិ​បរទេស ឬ​ខ្មែរ​។ ផលិតផល​របស់​ក្រុមហ៊ុន ខន​ហ្វី​រេល (Confirel) មិន​ត្រឹមតែ​ជា​ផលិតផល​តំណាង​ខ្មែរ​ទេ​។ តែ​ជា​ផលិតផល​សុវត្ថិភាព​សម្រាប់​សុខភាព​។- 
 
​ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់​ម្រេច​ខ្ចី​កំពត​ជាមួយនឹង​ទឹកខ្មេះ ទឹកត្នោត តែ​ម្រេច​កំពត គឺ​សុទ្ធតែជា​ផលិតផល KIRUM ដែល​បាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ខន​ហ្វី​រេល (Confirel)​។ ខន​ហ្វី​រេល (Confirel) គឺជា​ក្រុមហ៊ុន​ខ្មែរ​។  ចម្ការ​ម្រេច​របស់​ក្រុមហ៊ុន ខន​ហ្វី​រេល បានទទួល​វិញ្ញាបនបត្រ​សរីរាង្គ​លើកដំបូង​ពី ECOCERT S.A ជាមួយ​ស្តង់ដា​អឺរ៉ុប​(ESO) និង​បទដ្ឋាន​របស់​អាមេរិក​(NOP)​។ 
 
ECOCERT S.A គឺជា​អង្គការ​ត្រួតពិនិត្យ និង​ផ្តល់​វិញ្ញាបនបត្រ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៩១ ដោយ​វិស្វករ​កសិកម្ម​ដែល​ចង់​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ដែល​គោរព​នូវ​បរិស្ថាន និង​ផ្តល់​ការទទួលស្គាល់​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ការផលិត​នេះ​។ ដូចនេះ ចាប់ពី​ពេល​បង្កើត​ឡើងមក ECOCERT S.A មាន​ឯកទេស​នៅក្នុង​ការផ្តល់​វិញ្ញាបនបត្រ ចំពោះ​ការធ្វើ​កសិកម្មសរីរាង្គ​។ នៅក្នុង​ឆ្នាំ​១៩៩០ ECOCERT S.A បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ នៃ​ការធ្វើ​កសិកម្មសរីរាង្គ ដោយ​ការចូលរួម​ក្នុង​ការធ្វើ​សេចក្តីព្រាង​បទបញ្ញត្តិ នៅ​ប្រទេស​បារាំង និង​អឺរ៉ុប​។ ស្ថាប័ន​នេះ​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកជំនាញ និង​អ្នកប្រើប្រាស់ ហើយ​បាន​ក្លាយទៅជា​ស្ថាប័ន​មួយ​ដែលមាន​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​សម្រាប់​ការបញ្ជាក់​វិញ្ញាបនបត្រ​សរីរាង្គ​។ ម្រេច​កំពត  KIRUM បានទទួល​វិញ្ញាបនបត្រ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ ត្រូវបាន​ការពារ​ដោយ​ច្បាប់ ឬ​ហៅ​កាត់​ថា IGP ដែល​ធានា​ការការពារ​ប្រភពដើម គុណភាព និង​ជំនាញ​ដាំ​ដុះ​ពិសេស​របស់​ម្រេច​កំពត  KIRUM​។​


 
​ជាមួយ​វិញ្ញាបនបត្រ​សរីរាង្គ ECOCERT S.A ចំនួន​៣ ដែល​ចម្ការ​ម្រេច​កំពត​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល ទទួលបាន​នេះ​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​ការធានា​ដោយ​មិនអាច​ប្រកែក​បាន​ថា ម្រេច​កំពត  KIRUM គឺជា​ផលិតផល​សរីរាង្គ​ដែល​ដាំ​ដុះ និង​គោរព​ដាច់ខាត​ចំពោះ​បរិស្ថាន​។ IGP និង​វិ​ញ្ញាប​ន​ប័ត្រ ECOCERT S.A ទាំង​៣​នេះ ធ្វើ​ឲ្យ​ម្រេច​កំពត KIRUM ក្លាយជា​គ្រឿងទេស​លេខ​មួយ ស័ក្ក​សម​នឹង​កេរ្តិ៍ឈ្មោះ​របស់​វា​សម្រាប់ធ្វើ ម្ហូបអាហារ​។ KIRUM ត្រូវបាន​ស្គាល់​ជាដំបូង​តាមរយៈ​ម្រេច​កំពត​ពណ៌​ខ្មៅ ក្រហម និង​ស​។ ការផលិត​របស់ KIRUM មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ ទៅមួយ​ឆ្នាំ​។ 
 
​តម្រូវការ​សកលលោក សម្រាប់​ម្រេច​កំពត​កាន់តែខ្លាំង​ឡើង​ដោយសារតែ​គ្រប់គ្នា​ស្គា​ល់ពី​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​រន្ទឺ​ពី សេ្ត​ចនៃ​ម្រេច​មួយ​នេះ​។ ក្រុមហ៊ុន ខន​ហ្វី​រេល បានចាប់ផ្តើម​ដាំ​ដំណាំ​ម្រេច​តាំងពី​ឆ្នាំ​២០១០​មក​។ បច្ចុប្បន្ន​ម្រេច​បាន​ដុះ​នៅលើ​ផ្ទៃដី​ចំនួន​២៥​ហិតា​។ ការប្រមូល​ផល​លើកដំបូង គឺ​នៅក្នុង​ឆ្នាំ​២០១៤ ហើយ​បានធ្វើ​ការនាំចេញ​ផលិតផល​មួយផ្នែកធំ​ទៅកាន់​ទីផ្សារ​ប្រទេស​បារាំង​៕ 
 








Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com