ជាតិ
«អ្នកអុំទូកជាស្ត្រី» កំពុងទាក់ទាញអ្នកទេសចរ នៅក្នុងសហគមន៍កំពង់ភ្លុក កំពង់ភ្លុក៖ រូបពី លោក ប៉ាន់ បូនី
× សៀមរាប៖ តំបន់ទេសចរណ៍កំពង់ភ្លុក កំពុងទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មកទស្សនា តាមរយៈ ទិដ្ឋភាពដ៏ស្រស់ស្អាត នៃផ្ទៃបឹងទន្លេសាប និង ព្រៃលិចទឹក។ ជាពិសេសអ្នកអុំទូកជាស្ត្រី និងជាមគ្គុទ្ទេសក៏ទេសចរ ដែលរួមចំណែកសំខាន់ក្នុងសហគមន៍ទេសចរណ៍មួយនេះ។ នេះបើតាមការផ្សាយរបស់ក្រសួងទេសទេសចរណ៍។
សហគមន៍ទេសចរណ៍កំពង់ភ្លុក ជាគោលដៅទេសចរណ៍ធម្មជាតិ សិ្ថតនៅក្នុងស្រុកបាគង ខេត្តសៀមរាប ដែលកំពុងទាក់ទាញ ភ្ញៀវជាតិ-អន្តរជាតិ។ ភូមិបណ្តែតទឹក ,ភាពស្រស់ស្អាតនៃព្រៃលិចទឹកខៀវស្រងាត់ និងមានម្លប់ត្រជាក់ចិត្ត , ការមើលថ្ងៃរៀបលិច រួមទាំងអ្នកអុំទូកជាស្ត្រីជូនភ្ញៀវមើលទេសភាពកម្សាន្តនោះ សុទ្ធតែធាតុផ្សំសំខាន់ក្នុងការទាក់ចិត្តភ្ញៀវទេសចរ ដែលទៅលេងនៅទីនោះ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ដូច្នេះថា៖«ក្រៅពីមានជំនាញអុំទូក ស្ត្រីទាំងអស់ ក៏ជាមគ្គុទ្ទេសក៏ទេសចរ ដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវ អំពីទំនៀមទម្លាប់ប្រពៃណី ក្នុងសហគមន៍ ស្ថានភាពធម្មជាតិ សក្តានុពលក្នុងសហគមន៍ដោយក្តីស្និតស្នាល និងរួសរាយរាក់ទាក់។ ចំណុចនេះ បានទាក់ទាញចិត្តអ្នកទេសចរ ឲ្យពេញចិត្ត និង រីករាយជាខ្លាំង»។
សូមបញ្ជាក់ថា សហគមន៍ទេសចរន៍ កំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងតន្លេសាប នៅស្រុកប្រាសាទបាគង មានចម្ងាយ ប្រមាណ៣០ គីឡូម៉ែត្រពី ខេត្តសៀមរាប៕
Tag:
កំពង់ភ្លុក
ស្ត្រី
ស្ត្រីអុំទូក
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com