ជាតិ
គ្រឿងសម្អាងខុសច្បាប់ជាង២តោននៅខណ្ឌមានជ័យ ត្រូវសមត្ថកិច្ចបង្ក្រាប រូបពីអគ្គស្នងការដ្ឋាននគលបាលជាតិ
× ភ្នំពេញ៖ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងផលិតនិងវេចខ្ចប់គ្រឿងសម្អាងខមួយកន្លែងនៅខណ្ឌមានជ័យ ដោយរកឃើញគ្រឿងសម្អាងខុសច្បាប់ជាង២៥០០គីឡូក្រាម កាលពីថ្ងៃទី២៥ វិច្ឆិកា។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគលបាលជាតិ។
ក្រោយពីឆែកឆេរ សមត្ថកិច្ច បានសម្រេចបិទទីតាំងនោះ ហើយដកហូតគ្រឿងសម្អាងទុកជាបណ្ដោះអាសន្ន ដើម្បីយកទៅពិសោធន៍ រកសារធាតុផ្សេងៗក្នុងគ្រឿងសម្អាងនោះ។ ចំណែកឯ ម្ចាស់ទីតាំងនោះ ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅសាកសួរនៅនាយដ្ឋាននគលបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
រូបពីអគ្គស្នងការដ្ឋាននគលបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com