អត្ថបទ៖ ស៊ីធី
នៅក្នុងកម្មវិធីប្រកួត ONE: EDGE OF GREATNESS កាលថ្ងៃទី ២២ ខែ វិច្ឆិកា នៅប្រទេសសិង្ហបុរីកន្លងមក គេអាចរកឃើញកីឡាករមានទេពកោសល្យចំនួន៥នាក់ដែលអាចឡើងទៅជួបគូប្រកួតល្អៗនៅថ្ងៃមុខ និង អាចឈានទៅដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក។ ខាងក្រោមនេះជាកីឡាករមានសក្ដានុពលអាចប្រឈមមុខដាក់គ្នា។
Troy Worthen
Troy Worthen ឬ «Pretty Boy» បង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE ប្រកបដោយគុណភាពហើយផ្ដួលដៃគូឲ្យសន្លប់នៅទឹកទី២នៅពេលយកឈ្នះ Chen Lei ឬ “Rock Man”។ Worthen បានប្រើជំនាញចំបាប់ដ៏ខ្លាំងរបស់ខ្លួនដើម្បីគ្រប់គ្រងការប្រកួតលើកីឡាករចិន។ ដូច្នេះជើងខ្លាំង Yusup Saadulaev អាចជាកីឡាករដ៏សក្ដិសមម្នាក់ដើម្បីធ្វើតេស្តសមត្ថភាព។ បុរសមកពី Dagestan ជាកីឡាករកម្រិតខ្សែក្រវាត់ខ្មៅជឺជិតស៊ូ និង ពូកែខាងកីឡាករចំបាប់ទៀតផង។ Yusup ជាកីឡាករជើងខ្លាំងក្នុងប្រភេទទម្ងន់របស់ខ្លួន ក្រោយឈ្នះ ៥ លើកជាប់គ្នាក្នុងប្រភេទទម្ងន់ bantamweight។ បើសិនការប្រកួតនេះពិតជាអាចទៅរួចមែន អ្នកឈ្នះនឹងក្លាយជាជើងខ្លាំងពិតប្រាកដក្នុងទម្ងន់ bantamweight។
Shuya Kamikubo
កីឡាករម្នាក់ដែលអាចប្រជែងខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ ONE Bantamweight World Title គឺ Shuya Kamikubo ឬ “Stealth”។ កីឡាករជប៉ុនគ្រប់គ្រងការប្រកួតបានល្អដើម្បីឈ្នះការប្រកួតជាឯកច្ឆន្ទលើ Bruno Pucci។ «Stealth» ឥឡូវនេះបានទទួលជ័យជម្នះ ៤ លើកជាប់គ្នាក្នុងប្រភេទទម្ងន់របស់ខ្លួន ប៉ុន្តែ គេមិនទាន់ល្បីខ្លាំងក្នុងនាមជាកីឡាករកំពូលនៅឡើយទេ។ យ៉ាងណាក្ដី អតីតម្ចាស់ខ្សែក្រវាត់ ONE Bantamweight World Champion កីឡាករ Kevin Belingon ឬ “The Silencer” អាចជាកីឡាករម្នាក់ដែលរូបគួរប្រឈមទៅថ្ងៃមុខ។ កីឡាករមកពី Team Lakay មានក្បាច់ការពារជំនាញខាងប៉ុនប៉ងផ្ដួលយ៉ាងល្អ និង មានក្បាច់ប្រយុទ្ធល្អ ដែល Kamikubo មិនទាន់បានជួបនៅឡើយនៅក្នុងអាជីពរបស់គេកន្លងមក។ បើសិនកីឡាករជប៉ុនអាចប៉ះអតីតម្ចាស់ខ្សែក្រវាត់រូបនេះ វានឹងអស់មន្ទិលសង្ស័យអំពីការឆ្ពោះទៅដណ្ដើមខ្សែក្រវាត់នោះឡើយ។
Rahul Raju
កីឡាករឥណ្ឌាដែលហ្វឹកហាត់នៅសិង្ហបុរី Rahul Raju ឬ ឈ្មោះក្រៅ “The Kerala Krusher” ត្រលប់មកទទួលជ័យជម្នះពីរប្រកួតជាប់គ្នាក្រោយបញ្ចប់ Furqan Cheema។ កីឡាករប្រភេទទម្ងន់ lightweight ដែលអាចជាការធ្វើតេស្តសមត្ថភាពដ៏ល្អគឺ Pieter Buist។ កីឡាករហូឡង់ រូបនេះកំពុងឡើងកូដខ្លាំងដោយឈ្នះ២លើកជាប់គ្នាក្នុងឆ្នាំនេះ។ ប្រភេទទម្ងន់ lightweight សុទ្ធតែជើងខ្លាំង។ បើសិនពួកគេទាំងពីរជួបគ្នាមែននោះច្បាស់ជាអាចដឹងចម្លើយថាអ្នកណាខ្លាំងពិតប្រាកដ។
Alex Silva
អតីតម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion កីឡាករ Alex Silva ឬ “Little Rock” បានធ្វើឲ្យ កីឡាករចិន Peng Xue Wen ចុះចាញ់ត្រឹមទឹកទី២ ដោយសារកណ្ដាប់វាយពីលើពេលដេកលើក្ដាររេញ។ ការប្រកួតបន្ទាប់ Alex គួរជួប Jeremy Miado។ កីឡាករហ្វីលីពីនរូបនេះអាចរំកិលទៅកាន់ការប្រកួតល្អប្រសើរមួយកម្រិតទៀតក្នុងដំណើរទៅដណ្ដើមខ្សែក្រវាត់ World Title។ នៅថ្ងៃមុខវាជាការប្រកួតដ៏អស្ចារ្យ រវាងអ្នកខ្លាំងចំបាប់ និង អ្នកពូកកែកណ្ដាប់ដៃប្រយុទ្ធ។ Alex Silva និង Jeremy Miado នឹងធ្វើឲ្យការប្រកួតកាន់តែរំភើបញាប់ញ័រដល់អ្នកគាំទ្រ។
Petchmorakot Petchyindee Academy
វាជាការត្រលប់មករកលទ្ធផលល្អវិញសម្រាប់កីឡាករជើងខ្លាំងថៃ Petchmorakot Petchyindee Academy នៅសង្វៀន Singapore Indoor Stadium ហើយវាជាការប្រកួតដ៏អស្ចារ្យ។ កីឡាកររបស់ថៃបានបញ្ចប់ Charlie Peters ដោយកែងនិងជង្គង់។ បើសិនរូបគេជួប កីឡាករដែលទើបឡើងវគ្គផ្ដាច់ព្រ័ត្រ WORL GRAND PRIX សញ្ជាតិបារាំង Samy Sana ឬ “AK47” ច្បាស់ជាល្អមើលជាក់ជាមិនខាន។ កីឡាករទាំងពីរមានអាវុធមុតស្រួចរៀងខ្លួនៗ ជាពិសេសកណ្ដាប់ដៃ និងជើងវែងៗរបស់ពួកគេ។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: Mark OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ (ម៉ោងកម្ពុជា)តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។