ជាតិ
នយោបាយជាតិ
ព្រះអង្គម្ចាស់ ម៉ារី ក្លាយជានាយិកា ខុទ្ទកាល័យប្រធានបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ និងព្រះអង្គម្ចាស់ម៉ារី រួមជាមួយបុត្រា២ព្រះអង្គ ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ (ឆ្វេង) និងព្រះអង្គម្ចាស់ សីហរិទ្ធ
× ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ត្រូវបានតែងតាំងជានាយិកាព្រះខុទ្ទកាល័យសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ នេះបើតាមសេចក្តីសម្រេចរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្ស នាថ្ងៃទី២៧ ខែវិច្ឆិកា។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ព្រះនាមដើម អេង ម៉ារី ជាព្រះជាយារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលបានអភិសេកកាលពីឆ្នាំ១៩៦៨ ហើយបានចែកផ្លូវគ្នាកាលពីឆ្នាំ២០១០។ ប៉ុន្តែក្រោយពីអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នា២០១៨ គេសង្កេតឃើញ ព្រះវត្តមានព្រះអង្គ ម៉ារី និងសម្តេចក្រុមព្រះ តែងតែនៅក្បែរគ្នា ជាពិសេសបច្ចុប្បន្នសម្តេចក្រុមព្រះនៅតែមានបញ្ហាសុខភាព។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រច្បងក្នុងចំណោមបុត្រទាំង៣របស់សម្តេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រី ម៉ារី បានតែងតាំងព្រះមាតា ជាព្រះនាយិកាព្រះខុទ្ទកាល័យសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពីព្រះអង្គបានសម្រេចបញ្ចប់សមាជិកភាពសហជីវិន៤រូប គឺលោក ពេជ្រ សូដេថ្ថា (អគ្គលេខាធិការ) លោក រស់ សាផន (អគ្គលេខាធិការរង) លោក ណុប សុធារិទ្ធិ (អគ្គលេខាធិការង) រួមទាំងលោកស្រី កង បូរាណ ដែលនាយិកាខុទ្ទកាល័យសម្តេចក្រុមព្រះ៕
© រក្សាសិទ្ធិដោយ thmeythmey.com