ជាតិ
សង្គមជាតិ
១១​ខែ គន្ធបុប្ផា ព្យាបាល​កុមារ​កើត​ជំងឺគ្រុនឈាម​ជាង​៣,៣​ម៉ឺន​នាក់​
28, Nov 2019 , 7:59 am        
រូបភាព
រូបពីមូលនិធិគន្ធបុប្ផា
រូបពីមូលនិធិគន្ធបុប្ផា
ដោយ: ថ្មីៗ
​ពី​ខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ​២០១៩ កុមារ​ជាង​១​សែន​នាក់ ទទួលបាន​ការពិនិត្យ​និង​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ខាងក្រៅ និង​កុមារ​ជិត​២​សែន​នាក់​ទៀត ត្រូវបាន​នាំទៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ នេះ​បើតាម​របាយការណ៍​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​។


 
​បើតាម​របាយការណ៍ ក្នុងចំណោម​កុមារ​ទាំងអស់នោះ កុមារ​ជាង​៣,៣​ម៉ឺន​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ កុមារ​ជាង​២,៤​ម៉ឺន​នាក់ ត្រូវបាន​វះកាត់​ទូទៅ និង កុមារ​៨៩១​នាក់ ត្រូវបាន​វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​។ 
 
​លើសពីនេះ ស្ត្រី​ជាង​១,៤​សែន​នាក់ បាន​ចូល​ពិនិត្យ​ផ្ទៃពោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព​។ 
​ក្នុង​រយៈពេល​១១​នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា បន្ត​ផ្តល់​ថវិកា​ជិត​១១​លាន​ដុល្លារ​ទៀត ដែល​បានមកពី​ការបរិច្ចាគ​ពី​សប្បុរជន ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៕ 
 

Tag:
 កុមារ​
  ជំងឺគ្រុនឈាម​
  គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com