ជាតិ
សង្គមជាតិ
ខេត្តចំនួន៥ នឹងមានសីតុណ្ហភាពចុះដល់២២អង្សា ពីថ្ងៃទី២៧ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ វិច្ឆិកានេះ បានជូនដំណឹងថា ជ្រលងសម្ពាធខ្ពស់ បាន និងកំពុងតែគ្របដណ្តប់លើប្រទេសកម្ពុជា។ តាមក្រសួងធនធានទឹក ស្ថានភាពនេះ ធ្វើឲ្យខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន មានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សា និងអតិបរមាពី ៣០-៣២អង្សា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ។
សេចក្តីជូនដំណឹងដដែល ឲ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និងខេត្តកោះកុង នឹងមានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សា និងអតិបរមាពី ៣០-៣២អង្សា។ រីឯរាជធានីភ្នំពេញ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង កែប កំពត និងខេត្តព្រះសីហនុ នឹងមានសីតុណ្ហភាព អប្បបរមាពី២៥-២៦ អង្សាពី និងអតិបរមាពី ៣១-៣៣អង្សា។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម៕
© រក្សាសិទ្ធិដោយ thmeythmey.com