អន្តរជាតិ
អំពើហិង្សា​បង្ខំ​ឲ្យ​បុគ្គលិក​អ​.​ស​.​ប​.​ដែល​ទប់ទល់​មេរោគ​អេ​បូ​ឡា​ចាក​ចេញពី​តំបន់​គ្រោះថ្នាក់​
28, Nov 2019 , 7:59 pm        
រូបភាព
ផ្សែងផុលចេញពីអគារអ.ស.បនៅ​ក្រុង Beni នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ផ្សែងផុលចេញពីអគារអ.ស.បនៅ​ក្រុង Beni នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយ: VOA
​ជាង​មួយ​ភាគបី​នៃ​បុគ្គលិក​អង្គការសហប្រជាជាតិ​ទប់ទល់​មេរោគ​អេ​បូ​ឡា​កំពុងធ្វើការ​នៅ​ទីក្រុង Beni ភាគ​ខាងកើត​នៃ​ប្រទេស​កុង​ហ្គោ​កាលពី​ថ្ងៃ​អង្គារ​នៅពេល​តំបន់​នេះ​មាន​អសន្តិសុខ​កើនឡើង រីឯ​បុគ្គលិក​ផ្សេងទៀត​នៅតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​សាហាវ​នេះ​។​

 
​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ការកើនឡើង​នូវ​អំពើហិង្សា​នៅក្នុង​ក្រុង Beni បាន​បង្ខំ​ឱ្យ​បុគ្គលិក ៤៩​នាក់​ផ្លាស់​ទៅ​តំបន់ Goma ភាគខាងត្បូង​។ 
 
​ទីភ្នាក់ងារ​សុខភាព​អ​.​ស​.​ប​.​បាន​និយាយថា បុគ្គលិក​ចាំបាច់​ចំនួន​៧១​នាក់​នៅតែ​បន្ត​តាមដាន​ជំងឺ​នៅ Congo ដែលមាន​មនុស្ស​ប្រមាណ​២​ពាន់ ២០០​នាក់​ស្លាប់​។​
 
​អំពើហិង្សា​បាន​រារាំង​កិច្ចប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​ជំងឺ​នេះ​ដែល​បានចាប់ផ្តើម​នៅ​ខែសីហា​ឆ្នាំ​២០១៨​។ 
 
​យោធា​បាន​និយាយថា ក្រុមបាតុករ​យ៉ាងតិច​៤​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ច័ន្ទ​នៅពេលដែល​ពួកគេ​បាន​សម្រុកចូល​ជំរុំ​របស់​អង្គការសហប្រជាជាតិ​ដោយ​សង្ស័យថា កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​មិនអាច​ទប់ទល់​ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​។ ក្រុម​ស្រាវជ្រាវ​របស់​អង្គការក្រៅរដ្ឋាភិបាល​នៅ​Congo​បានឱ្យដឹងថា ជន​ស៊ីវិល​៧៧​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​អំពើហិង្សា​ដែល​បាន​កើនឡើង​ថ្មីៗ​នេះ​ចាប់តាំងពី​ថ្ងៃទី​៥ ខែវិច្ឆិកា​។ 
 
​កាលពី​ថ្ងៃ​អង្គារ​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ លោក Christian Lindmeier អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់ថា មានការ​កើនឡើង​នូវ​អំពើហិង្សា ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា បុគ្គលិក​ទប់ស្កាត់​ជំងឺ​អេ​បូ​ឡា​មិនមែនជា​គោលដៅ នៃ​ការវាយប្រហារ​ដូច​ការវាយប្រហារ​ដោយ​អំពើហិង្សា​ពីមុន​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com