ពីនេះ ពីនោះ
ធ្វើឲ្យខ្ទេច ឬវត្ថុដែលខ្ទេច ជានិយមន័យរបស់ពាក្យ«កម្ទេច»
×
យោងតាមវចនានុក្រម សម្តេច ព្រះសង្ឃរាជ ជួន ណាត ពាក្យ«កម្ទេច»មានន័យពីរយ៉ាង។ ន័យមួយដែលដើរតួជាកិរិយាសព្វ សំដៅទៅលើការធ្វើឲ្យវត្ថុ ឬអ្វីមួយខ្ទេច។ ឧទាហរណ៍ កម្ទេចជាធូលី ឬកម្ទេចជាផេះ។ រីឯន័យមួយទៀត ដែលដើរតួជាសព្វនាម គឺសំដៅទៅវត្ថុដែលខ្ទេច។ ឧទាហរណ៍៖កម្ទេចមាស គឺផង់មាសដែលដាច់ជ្រុះតាមផ្លែដែកឆាប៕
© រក្សាសិទ្ធិដោយ thmeythmey.com