អត្ថបទពាណិជ្ជកម្ម
OPPO ត្រៀម​ក្តោប​យក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​
28, Nov 2019 , 5:26 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​បោះជំហាន​ចូល​ទីផ្សារ​កម្ពុជា ត្រឹមតែ​រយៈពេល​បី​ឆ្នាំ​ប៉ុណ្ណោះ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ហាក់​ដណ្តើមបាន​ប្រជាប្រិយ​ភាពខ្លាំង ពី​សំណាក់​អតិថិជន​ស្មា​ត​ហ្វូ​ន​គ្រប់​ស្រទាប់​។  របាយការណ៍ ប៉ាន់ប្រមាណ និង​វិភាគ​ស្មា​ត​ហ្វូ​ន​របស់ Canalys ប្រចាំ​ខែសីហា ឆ្នាំ 2019 បង្ហាញថា OPPO ឈរលើ​ចំណាត់ថ្នាក់​លេខ​១ នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ពីរ​ផ្សេងទៀត នៅ​អាស៊ីអាគ្នេយ៍​។​
 
​ភាពជោគជ័យ​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​មធ្យម និង​ថ្នាក់​បង្គួរ ពុំបាន​បាន​បញ្ឈប់​មហិច្ឆតា របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចល័ត​ខ្នាត​អន្តរជាតិ​មួយ​នេះ​ទេ តែ​វា​បាន​ក្លាយជា​កម្លាំងចលក​រ រុញច្រាន​ពួកគេ កាន់តែ​ខិតខំ​បំពេញតម្រូវការ​អ្នកប្រើប្រាស់ នូវ​បច្ចេកវិទ្យា​ដ៏​ថ្មី​សន្លាង និង​ទំនើប ដែល​កំពុង​បំពាក់​នូវលើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់ៗ ដូចជា OPPO Reno 10x Zoom 12GB Special Edition ជាដើម​។ ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​នេះ អាចជា​គូប្រជែង​នឹង iPhone 11 Pro Max របស់​ក្រុមហ៊ុន Apple និង Samsung Galaxy S10 Plus របស់​ក្រុមហ៊ុន Samsung ផងដែរ​។ 


 
​បច្ចេកវិទ្យា​ថ្មី​ទំនើប​ចុងក្រោយ Zoom បាន​60​ដង របស់​ក្រុមហ៊ុន OPPO ដែល​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​របស់ខ្លួន គឺ​Reno 10x Zoom 12GB Special Edition មាន​សមត្ថភាព​ផ្តិត​យក​ទិដ្ឋភាព ឫ​វត្ថុ​ឆ្ងាយៗ ដែល​មិនអាច​មើលឃើញ​ដោយ​ភ្នែក​ទទេ បាន​កាន់តែច្បាស់​។ OPPO Reno 10x Zoom 12GB Special Edition មាន​កាមេរ៉ា​ក្រោយ 3​គ្រាប់ ដូច iPhone 11 Pro Max និង Galaxy S10 Plus ដែរ ប៉ុន្តែ​វា​មាន​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ អមដោយ O-Dot ផលិត​ពី​សេ​រ៉ា​មិច​សម្រាប់​ការពារ​មិន​ឲ្យ​ងាយ​ខូច ឬ​សឹក​ឡេ​ន​កាមេរ៉ា​។ កាមេរ៉ា​មេ​រប​ស់វា មាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា កាត់បន្ថយ​គ្រាប់ Noise (​ចំណុច​អុច​តូចៗ​) និង​បច្ចេកវិទ្យា HDR និង មុខងារ Ultra Night Mode 2.0  អាច​ថត​ពេលយប់​បាន​យ៉ាងច្បាស់​ស្អាត​ល្អ ទាំង​រូបភាព​សន្លឹក និង​វីដេអូ​។ កាមេរ៉ា​ទី​2 ទំហំ 8MP អាច​ពង្រីក​មុំ បាន​កាន់តែ​ទូលាយ​រហូតដល់​ទៅ 120° (wide-angle)​។ កាមេរ៉ា​ទី​3 ទំហំ 13MP បំពាក់​មក​នូវ​បច្ចេកវិទ្យា 10x hybrid zoom ដែល​អម​មក​ជាមួយនឹង​បច្ចេកវិទ្យា 60x Digital Zoom អាច​ថត Zoom បាន​ប្រវែង​វែង និង​ច្បាស់​ល្អ​។ ជាពិសេស វា​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ទប់​លំនឹង OIS មួយគូ អាច​ថតរូប​ភាព ឬ​វីដេអូ​ក្នុងស្ថានភាព​រង្គើ​ខ្លាំង នៅតែ​ស្អាត នៅតែ​ច្បាស់ និង​មាន​លំនឹង​ល្អ​។ ក្រុមហ៊ុន OPPO លក់​ចេញ Reno 10x Zoom 12GB Special Edition មាន​រ៉េ​ម​ទំហំ​យក្ស 12GB លើកដំបូង ក្នុងតម្លៃ $899 តែប៉ុណ្ណោះ ក្នុង​គោលដៅ​ក្តោប​យក ទីផ្សារ​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​។ 
 
​ក្រៅពីនេះ  OPPO កំពុង​សំងំ​ខ្លួន អភិវឌ្ឍ​បន្ទះ​ឈី​ប​ផ្ទាល់ខ្លួន សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ក្រោយៗ ថែមទាំង​បានដាក់​ពាក្យស្នើសុំ​ម៉ាក​សញ្ញា​ថ្មី កាលពី​ថ្ងៃទី 20 ខែវិច្ឆិកា ទៅកាន់​ការិយាល័យ​កម្ម​សិទ្ធិ​បញ្ញា​សហភាព​អ៊ឺរ៉ុប​(EUIPO)​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ LetsGoDigital​។ យើង​រង់ចាំ​អ៊ុត​មើល​បន្តទៀតថា ក្រុមហ៊ុន​មួយ​នេះ នឹង​នាំយក​នូវ OPPO ថ្នាក់ខ្ពស់​ម៉ូ​ឌែ​ល​អ្វី​មកកាន់​កម្ពុជា​យើង​ក្នុង​ឆ្នាំ 2020 ខាងមុខនេះ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com