ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! ចង់បាន​រាង​ស្លី​ម​ស្អាត ចៀសឱ្យផុត​អាហារ​ប្រភេទ​នេះ​
29, Jun 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដឹង​ទេ​ថា​អាហារ​ដែល​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ក្រៅពី​បង្កបញ្ហា​ឈឺ​ហើម​សន្លាក់​ហើយ​នោះ ក៏​នាំឱ្យ​ឡើង​ទម្ងន់​ផងដែរ​។ នោះ​ក៏​ព្រោះ​តែមួយ​ក្នុងចំណោម​បញ្ហា​ដែល​កើតឡើង​ដោយសារ​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ គឺ​ការឡើង​ទម្ងន់​។ ថា​តើ​អាហារ​បង្ក​ការ​រលាក​ណាខ្លះ​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​ទទួលបាន​រាង​ស្លី​ម​ស្រស់ស្អាត​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖
 
១. អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​

​ក្រៅពី​ផ្ដល់ឱ្យ​រាងកាយ​នូវ​បរិមាណ​កាឡូរី​ហួសប្រមាណ​ហើយ​នោះ ការទទួល​ទាន​អាហារ​ផ្អែម ឬ​មាន​ជាតិ​ស្ករ​ខ្ពស់​ច្រើន​ក៏បង្ក​ការ​រលាក​ក្នុង​រាងកាយ​ផងដែរ​។ ហើយ​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​នឹង​អាច​បណ្ដាលឱ្យ​ឡើង​ទម្ងន់​។​
 
២. ជាតិ​ផ្អែម​សិប្បនិម្មិត​

​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​ចំនួន​បាក់តេរី​មិនល្អ​ក្នុង​ពោះវៀន​ដែល​បង្ក​ជាការ​រលាក​ក្នុង​រាងកាយ​។ ដូចដែល​បាន​រៀបរាប់​ខាងលើ ការ​រលាក​ក្នុង​រាងកាយ​នឹង​អាច​បណ្ដាលឱ្យ​កើន​ទម្ងន់​។​
 
៣. អាហារ​ចៀន ឬ​បំពង​

​ការទទួល​ទាន​អាហារ​ចៀន ឬ​បំពង​ច្រើន​មិនល្អ​សោះឡើយ​ចំពោះ​ទាំង​សុខភាព និង​ទម្ងន់​។ នោះ​ក៏​ព្រោះតែ​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ saturated fat ដែល​ងាយ​នឹងធ្វើ​ឱ្យ​កើន​ទម្ងន់ ហើយក៏​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ផងដែរ​។​
 
៤. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​

​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ទឹកដោះគោ ឈី​ស និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ផ្សេងទៀត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម និង​ប្រូតេអ៊ីន​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​អាហារ​ប្រភេទ​នេះ​ក៏មាន​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ហើមពោះ និង​ជួបប្រទះ​បញ្ហា​ពិបាក​រំលាយ​អាហារ​ក្រោយ​ទទួលទាន​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ ចូរ​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន​។​
 
៥. សាច់​កែច្នៃ​

​ការទទួល​ទាន​សាច់​កែច្នៃ​អាច​បណ្ដាលឱ្យ​អ្នក​កើន​ទម្ងន់​ដោយសារ​មូលហេតុ​ចម្បង​ពីរ​។ ទី​១​នោះ​គឺ​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ saturated fat​។ ទី​២​នោះ​គឺ​សារធាតុ​គីមី​ក្នុង​សាច់​កែច្នៃ​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com