ជាតិ
សង្គមជាតិ
ជនពិការ​ក្រីក្រ​ជាង​១​ពាន់​នាក់ នៅ​ស្រុក​ខ្សាច់កណ្តាល ទទួលបាន​បណ្ណ​សង្គម​កិច្ច​
29, Nov 2019 , 10:59 am        
រូបភាព
រូបពីរដ្ឋបាលខេត្តកណ្តាល
រូបពីរដ្ឋបាលខេត្តកណ្តាល
ដោយ: ថ្មីៗ
​ជនពិការ​ក្រីក្រ​ជាង​១​ពាន់​នាក់ តាម​សហគមន៍​នានា ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ទទួលបាន​បណ្ណ​សង្គម​កិច្ច ពី​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ នេះ​បើតាម​ព័​ត៌​ត​មាន​ដែល​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្តកណ្តាល​។


 
​លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិកា​ក្រសួង​សង្គមកិច្ច បាន​ធ្វើជា​អធិបតី ក្នុង​ពិធី​ចែក​បណ្ណ​សង្គមកិច្ច​នេះ និង​បាន​បើក​ផ្ដល់​របប​គោលនយោបាយ​ជូន​ដល់​ជនពិការ​ក្រីក្រ​ទាំងនោះ​។ ក្នុង​ពិធី​នោះ លោក ញ៉ឺ​ក វណ្ណា​រ៉ា បាន​លើកទឹកចិត្ត​ដល់​ពួកគាត់ កុំ​ឲ្យ​អស់សង្ឃឹម​។ 
 
​លោក លើកឡើងថា រដ្ឋាភិបាល បានកំណត់​ក្នុង​អនុក្រឹត្យ ឲ្យ​ជ្រើសរើស​ជនពិការ ចូល​បម្រើ​ការងារ តាម​ស្ថាប័នរដ្ឋ​ចំនួន​២​ភាគរយ និង​ស្ថាប័នឯកជន​ចំនួន​១​ភាគរយ​។ លោក ជំរុញ​ដូច្នេះ​ថា​៖«​បងប្អូន​ជា​ជនពិការ ត្រូវខិតខំ​រៀនសូត្រ ដើម្បី​ឲ្យ​មាន​សមត្ថភាព ក្នុងការ​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ ក៏ដូចជា​ឯកជន​នានា​ផងដែរ​»​។ 
 
​ជនពិការ​ក្នុងស្រុក​ខ្សាច់កណ្តាល ដែល​ទទួលបាន​ប​ណ្ណស​ង្គ​ម​កិច្ច​ទាំងនោះ ក៏​ទទួលបាន​ថវិកា​ផងដែរ ដែលជា​របប​គោលនយោបាយ​។ ក្នុងចំណោម​នោះ ជនពិការ​ធ្ងន់ធ្ងរ មាន​៦០២​នាក់ ទទួលបាន​របប​២​ម៉ឺន​រៀល​ក្នុង​១​ខែ (​រយៈពេល​១២​ខែ​) និង ជនពិការ​កម្រិត​មធ្យ​ម មាន​៤៩០​នាក់ ទទួលបាន​របប​២​ម៉ឺន​រៀល​ក្នុង​១​ខែ (​រយៈពេល​៦​ខែ​)៕  

Tag:
 ជនពិការ​
  បណ្ណ​ក្រីក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com