បុណ្យ​បរិស្ថាន​រដូវ​ទឹកសម្រក​នៅ​សៀមរាប រៀបចំឡើង​ក្នុង​បំណង​បញ្ឈប់​ការ​ចោល​សំរាម​ក្នុង​បឹង​ទន្លេសាប​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យ​បរិស្ថាន​រដូវ​ទឹកសម្រក​នៅ​សៀមរាប រៀបចំឡើង​ក្នុង​បំណង​បញ្ឈប់​ការ​ចោល​សំរាម​ក្នុង​បឹង​ទន្លេសាប​
30, Nov 2019 , 8:29 am        
រូបភាព
​សៀមរាប​៖ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បានរៀបចំ​ទិវា​បរិស្ថាន​រដូវ​ទឹកសម្រក​បឹង​ទន្លេសាប​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​សហគមន៍​ស្អាត ទន្លេសាប​ស្អាត ដោយ​គ្មាន​ប្លា​ស្ទិ​ក​» ចាប់ពី​ថ្ងៃទី​២៨ វិច្ឆិកា ដល់​ថ្ងៃទី​១ ធ្នូ ឆ្នាំ​២០១៩​។ ទិវា​នេះ​រៀបចំឡើង​ដើម្បី​បំផុស​ចលនា​ឱ្យ​ពលរដ្ឋ ឈប់​ចោល​សំរាម​ក្នុង​ទន្លេសាប និង​ឈប់​ឲ្យ​ទន្លេសាប​រង​ការបំពុល​ដោយ​សំរាម តទៅទៀត​។ នេះ​បើតាម​លោក ស៊ា សុផល ប្រធាន​អង្គ​ការមូល​និ​ធី​ទំពាំង​ស្នង​ឫស្សី​ដែល​សម្របសម្រួល​រៀបចំ​ទិវា​នេះ​។ លោក សុផល បញ្ជាក់ទៀតថា នៅក្នុង​កម្មវិធី​នេះ នឹងមាន​សកម្មភាព​ស​ម្អា​ត​បរិស្ថាន ការអប់រំ​នៅតាម​សហគមន៍​បឹង​ទន្លេសាប រួមមាន​សង្កាត់​សៀមរាប សហគមន៍​ចុង​ឃ្នៀ​ស សហគមន៍​មេ​ជ្រៃ និង​សហគមន៍​កំពង់​ឃ្លាំង​។

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ស៊ា សុផល ប្រធាន​អង្គ​ការមូល​និ​ធី​ទំពាំង​ស្នង​ឫស្សី​ដូចតទៅ​៖



 
​តាម​គម្រោង កម្មវិធី​អបអរ​ទិវា​បុណ្យ​បរិស្ថាន​រដូវ​ទឹកសម្រក​នេះ ចាប់ផ្តើម​ធ្វើឡើង​នៅ សហគមន៍​សង្កាត់​សៀមរាប​, សហគមន៍​មេ​ជ្រៃ​, សហគមន៍​ចុង​ឃ្នៀ​ស ពីថ្ងៃ​ទី​២៨-២៩-៣០​វិច្ឆិកា ហើយ​គ្រោង​បិទ​បញ្ចប់​នៅ​សហគមន៍​កំពង់​ឃ្លាំង នៅ​ថ្ងៃទី​១​ខែ ធ្នូ​។ មនុស្ស​ប្រមាណ​៦​ពាន់​នាក់ ត្រូវបាន​រំពឹងថា នឹងចូលរួម​នៅក្នុង​កម្មវិធី​នេះ​។ ដោយឡែក នៅ​រាត្រី​ថ្ងៃទី​៣០ នៅ​សហគមន៍​កំពង់​ឃ្លាំង ក៏មាន​កម្មវិធី​ប្រគំ​តន្ដ្រី​អប់រំ​បរិស្ថាន បញ្ចាំង​កុន​ឯកសារ​បរិស្ថាន ការសម្ដែង​សិល្បៈ​អប់រំ​បរិស្ថាន កម្មវិធី​ដុត​កាំជ្រួច បង្ហោះគោម បោះជំរំ​តង់​សហគមន៍ និង​កម្មវិធី​រាំ​កម្សាន្ត​ផងដែរ​៕











Tag:
 សំរាម​
  ទន្លេសាប​
  ស៊ា សុផល​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com