ជាតិ
ត្រី​ប្រា​ក្របី មាន​រស់នៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ និង​បឹង​ទន្លេសាប​
30, Nov 2019 , 7:29 pm        
រូបភាព
  ​ត្រី​ប្រា​ក្របី​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
​ត្រី​ប្រា​ក្របី​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org ដែល​ឃើញ​មាន​រស់នៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ និង​បឹង​ទន្លេសាប​។​

 
​ត្រី​ប្រា​ក្របី មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasius mekongensis) មាន​ស្តង់ដា​ប្រវែង​ដងខ្លួន​អតិបរមា​ប្រហែល ១០០ ស​.​ម​។ ត្រី​ក្របី ស៊ី​វារិ​ជាតិ ផ្លែ​រុក្ខជាតិ ស្លែ កំពឹស​ជា​អាហារ​។ ត្រី​ប្រា​ក្របី ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិច​តិច​។​
 
​លក្ខណៈ​សម្គាល់​៖ ទ្រនុង​ព្រុយ​ខ្នង​ធំ និង​រឹង​។ ព្រុយ​កន្ទុយ ជួនកាល​មាន​ពណ៌​លឿង​។ មាត់​ស្ថិត​ផ្នែក​ខាងក្រោម​នៃ​ក្បាល​។ ស្និត​ស្រកី មាន​ចំនួន​ចាប់ពី ១៦ ទៅ​២៣ ស្និត​។ ទ្រនុង​ពោះ មាន ៦ ទ្រនង់​។ ទ្រនុង​ព្រុយ​គូទ មាន​ចាប់ពី ២៥ ទៅ ៣៨ ទ្រនង់​។ 
 
​សូម​ចូលរួម​ជួយ​ថែរក្សា​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ពង​កូន​របស់​មច្ឆជាតិ ឲ្យ​បាន​គង់វង្ស និង​ជួយ​លប់បំបាត់​រាល់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​ច្បាប់​ហាម​គាត់​គ្រប់​ប្រភេទ ប្រយោជន៍​ដើម្បី​ឲ្យ​ត្រី​គ្រប់​ប្រភេទ​សម្បូរ​ឡើងវិញ សម្រាប់​ទុក​ឲ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com