ជាតិ
ត្រីប្រាក្របី មានរស់នៅផ្នែកខាងក្រោមនៃទន្លេមេគង្គ និងបឹងទន្លេសាប ត្រីប្រាក្របី។ រូបភាព៖ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមដកស្រង់ត្រីឥតស្រកាមួយប្រភេទចេញពីប្រភព៖ មគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា, fishbase.org និង iucnredlist.org ដែលឃើញមានរស់នៅផ្នែកខាងក្រោមនៃទន្លេមេគង្គ និងបឹងទន្លេសាប។
ត្រីប្រាក្របី មានឈ្មោះវិទ្យាសាស្ត្រ (Pangasius mekongensis) មានស្តង់ដាប្រវែងដងខ្លួនអតិបរមាប្រហែល ១០០ ស.ម។ ត្រីក្របី ស៊ីវារិជាតិ ផ្លែរុក្ខជាតិ ស្លែ កំពឹសជាអាហារ។ ត្រីប្រាក្របី ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីដែលមានការព្រួយបារម្ភតិចតិច។
លក្ខណៈសម្គាល់៖ ទ្រនុងព្រុយខ្នងធំ និងរឹង។ ព្រុយកន្ទុយ ជួនកាលមានពណ៌លឿង។ មាត់ស្ថិតផ្នែកខាងក្រោមនៃក្បាល។ ស្និតស្រកី មានចំនួនចាប់ពី ១៦ ទៅ២៣ ស្និត។ ទ្រនុងពោះ មាន ៦ ទ្រនង់។ ទ្រនុងព្រុយគូទ មានចាប់ពី ២៥ ទៅ ៣៨ ទ្រនង់។
សូមចូលរួមជួយថែរក្សាព្រៃលិចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិ ឲ្យបានគង់វង្ស និងជួយលប់បំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមគាត់គ្រប់ប្រភេទ ប្រយោជន៍ដើម្បីឲ្យត្រីគ្រប់ប្រភេទសម្បូរឡើងវិញ សម្រាប់ទុកឲ្យកូនចៅយើងជំនាន់ក្រោយ។
© រក្សាសិទ្ធិដោយ thmeythmey.com