អត្ថបទពាណិជ្ជកម្ម
សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» ជា​ឯកសារ​ដែល​ជួយ​បំពេញបន្ថែម​សមត្ថភាព​គ្រូ នៅ​គ្រប់​ភូមិ​សិក្សា​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​មហាវិទ្យាល័យ​
30, Nov 2019 , 5:19 pm        
រូបភាព
លោក ឃិន វណ្ឌី គ្រូឧទ្ទេស​នៅ​វិទ្យាស្ថាន​ជាតិអប់រំ ដែលជា​អ្នករៀបរៀងសៀវភៅ «វិធីសាស្រ្ត​បង្រៀន» ក្នុង​ចំណោម​គ្រូឧទ្ទេស​៥នាក់
លោក ឃិន វណ្ឌី គ្រូឧទ្ទេស​នៅ​វិទ្យាស្ថាន​ជាតិអប់រំ ដែលជា​អ្នករៀបរៀងសៀវភៅ «វិធីសាស្រ្ត​បង្រៀន» ក្នុង​ចំណោម​គ្រូឧទ្ទេស​៥នាក់
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​ប្រព័ន្ធ​អប់រំ ទន្ទឹម​នឹងមាន​អគារសិក្សា​ល្អ​ហើយ​នោះ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅរក​ការអប់រំ​ដ៏​ប្រសើរ​នោះទេ ចាំបាច់​ណាស់​ត្រូវតែមាន​ការបង្រៀន​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​។ ធាតុ​សំខាន់ៗ​នៃ​ការបង្រៀន​គឺ​គ្រូបង្រៀន សិស្ស ថ្នាក់រៀន កម្មវិធីសិក្សា សម្ភារៈ​ឧបទ្ទេស និង​រដ្ឋបាល​សិក្សា​។ ប្រសិនបើ​មានកម្ម​វី​ធី​សិក្សា​(curriculum)​ល្អ​ហើយ ប៉ុន្តែ​គ្រូបង្រៀន​ខ្វះខាត ឬ​គ្មាន​វិធីសាស្ត្រ​ក្នុងការ​ផ្ទេរ​ចំណេះដឹង​ទៅ​សិស្ស នោះ​ដំណើរ​ការបង្រៀន ឬ​ប្រព័ន្ធ​អប់រំ​នោះ​មិនអាច​ឆ្ពោះទៅរក​ការអប់រំ​ដ៏​មាន​ប្រសិទ្ធភាព​បានឡើយ​។​
 
​យោងទៅតាម​ភាពចាំបាច់​ក្នុងការ​ចែករំលែក​ពុទ្ធិ និង​ការចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ក្រុម​គ្រូឧទ្ទេស​កម្រិត​ឧ​ត្ត​ម​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​(NIE) ចងក្រង​បោះពុម្ពផ្សាយ​សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» នេះ​ឡើង​។ សៀវភៅ​នេះ គឺអាច​យកទៅ​ប្រើប្រាស់​គ្រប់​ភូមិ​សិក្សា​តាំងពី​ថ្នាក់​បឋម​រហូតដល់​ម​ហា​វិទ្យាល័យ និង​គ្រប់​មុខវិជ្ជា​។ ដោយមាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​អប់រំ​ដូចជា គ្រូបង្រៀន គរុ​និស្សិត គរុ​សិស្ស​។ សៀវភៅ​នេះ​បាន​បោះពុម្ព និង​កែសម្រួល​ចំនួន​៣​លើក ដើម្បី​អភិវឌ្ឍ​ការអប់រំ​កាន់តែ​ប្រសើរ​និង​បត់បែន​ទៅតាម​ទំនើបកម្ម​និង​ពិពិធ​កម្ម​អប់រំ​។ 


 
​សៀវភៅ​វិធីសាស្ត្រ​បង្រៀន​បោះពុម្ពផ្សាយ​លើក​ទី​៣ មាន​កម្រាស់ ៣៥២​ទំព័រ ខ្នាត​ធំ​ជាង​មុន​គឺ B5  ១៧,៥ x ២៤,៥ សង់ទីម៉ែត្រ ជា​ប្រភេទ​សៀវភៅ​ដេរ ក្រប​បត់ ប្រើ​ពុម្ពអក្សរ​ច្បាស់​ប្រភេទ​ពុម្ព​ថ្មី រចនា​អក្សរ​ចំណង​ថ្មី​ប្រកបដោយ​សោភណភាព កែសម្រួល​និង​បណ្ណាធិការ​ដោយ​សាស្ត្រាចារ្យ​ជំនាញ​វិធីសាស្ត្រ​អប់រំ និង​បោះពុម្ព​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ខ្នាត​ធំ​។  សៀវភៅ​នេះ​ចែកចេញជា​៥​ជំពូក ២៧​មេរៀន​រួមមាន​៖​
 
​ជំពូក​ទី​១៖ ណែនាំ​ឱ្យ​ស្គា​ល់ពី​វិធីសាស្ត្រ​បង្រៀន​ជា​អ្វី​។ ដើម្បី​ការបង្រៀន​របស់ខ្លួន​ដ៏​មាន​ប្រសិទ្ធភាព ឬ​ការបង្រៀន​ដ៏​ល្អ តើ​គ្រូ​ចាំបាច់​ត្រូវមាន​បច្ចេកទេស​អ្វីខ្លះ​? គ្រូ​ត្រូវ​យល់​ពី​ធាតុ​ចាំបាច់​នៃ​ការបង្រៀន យល់​ពី​គោលការណ៍ ពី​ការបង្រៀន និង​រៀន បច្ចេកទេស​បង្រៀន ការគ្រប់គ្រង​ថ្នាក់រៀន និង​ជា​អ្នកជំនាញ​ក្នុងការ​សួរ​សំណួរ​។ 
 
​ជំពូក​ទី​២៖ ណែ​នាំឱ្យ​យល់ដឹង​ពី​របៀប​នៃ​ការបញ្ជ្រាប​ការអប់រំ​ប្រកបដោយ​និរន្ត​ភាព​(ESD) ការបញ្ជ្រាប​ទ្រឹស្តី​ប្ល៊ូ​ម​តា​សូ​ណូ​មី​នៅក្នុង​កិច្ច​តែងការ​បង្រៀន​។ លើសពីនេះ ពន្យល់​លម្អិត​ពីអ្វី​ទៅជា​ការសិក្សា​ស្រាវជ្រាវ​មេរៀន​(Lesson Study)​ដែលជា​ដំណើរការ​អភិវឌ្ឍ​ការបង្រៀន​របស់​គ្រូ ដែល​គ្រូ​ម្នាក់ៗ​ត្រូវអនុវត្ត​ដូចជា ការរៀបចំ​មេរៀន​(plan) ការអនុវត្ត​ការបង្រៀន​-​សង្កេត​(do) ត្រួតពិនិត្យ​កែលម្អ​លើ​ការបង្រៀន​របស់ខ្លួន​(check)​និង​ធ្វើ​សកម្មភាព (action) កែលម្អ​ការបង្រៀន​របស់ខ្លួន​។​
 
​ជំពូក​ទី​៣៖ ខ្លឹមសារ​នៅក្នុង​ជំពូក​នេះ​គឺ​ពន្យល់​បកស្រាយ​អំពី ការកំណត់​វត្ថុបំណង​មេរៀន​។ 
 
​ប្រសិនបើ​គ្រូ​មិនអាច​កំណត់​វត្ថុបំណង​មេរៀន​បានទេ នោះ​គាត់​ក៏​មិនអាច​ដឹងថា​បង្រៀន​ពីអ្វី​ដល់​សិស្ស​ដែរ​។ ពន្យល់​ពី​របៀប​ធ្វើ​កិច្ច​តែងការ​បង្រៀន ការផលិត​សម្ភារ​ឧបទ្ទេស​សម្រាប់​គាំទ្រ​ដល់​ការបង្រៀន​របស់​គ្រូ ការវាស់វែង​និង​វាយតម្លៃ​សិស្ស​។ 
​ជំពូក​ទី​៤៖ បង្ហាញ​ពី​របៀប​នៃ​ការបង្រៀន​បែប​ប្រពៃណីនិយម ដែល​ប្រព័ន្ធ​អប់រំ​ពី​ដើម​គេ​បាន​អនុវត្ត ដោយ​សិស្ស​រង់ចាំតែ​ស្តាប់ ចាំតែ​ទទួល ដោយ​គ្មាន​សកម្មភាព ហើយ​គ្រូ​ចាំតែ​ផ្តល់ឱ្យ​។​
​ជំពូក​ទី​៥៖ បង្ហាញផ្លូវ​ពី​វី​ធី​សាស្ត្រ​បង្រៀន​បែប​ទំនើបកម្ម​ដូចជា វិធី​វិទ្យាសាស្ត្រ ការបង្រៀន​និង​រៀន​តាមបែប​រិះរក​(IBL) ដែលជា​ការបង្រៀន​ផ្តល់ឱ្យ​សិស្ស​រក​ចំណេះដឹង​តាមរយៈ​សំណួរ​គន្លឹះ​។ វា​ជាការ​បង្រៀន​ដែល​លើកទឹកចិត្ត​សិស្ស​ឱ្យធ្វើ​ការ​ជាមួយគ្នា និង​ធ្វើឱ្យ​សិស្ស​ចេះ​សង្កេត វិភាគ ដោះស្រាយ​បញ្ហា​។ វិធីសាស្ត្រ​បង្រៀន​និង​រៀន​បែប​ដោះស្រាយ​បញ្ហា​(problem solving) វិធីសាស្ត្រ​បង្រៀន​បែប​ផែនទី​គំនិត តុក្កតា​គំនិត ពិភាក្សា និង​វិធីសាស្ត្រ​បង្រៀន​បែប​សហការ​(cooperative method)​។​
​បន្ថែម​លើ​ទ្រឹស្តី​តាម​វិធីសាស្ត្រ​បង្រៀន​ខាងលើ នៅ​ផ្នែក​ខាងក្រោយ​បង្អស់​នៃ​សៀវភៅ មាន​គំរូ​កិច្ច​តែងការ​បង្រៀន​តាម​វិធីសាស្ត្រ​ថ្មី​លើ​មុខវិជ្ជា​មួយចំនួន​ដូចជា សីលធម៌​ពលរដ្ឋ​វិជ្ជា អក្សរសាស្ត្រ​ខ្មែរ ប្រវត្តិវិទ្យា និង​គីមីវិទ្យា​។ នៅពេល​យើង​យល់ច្បាស់​ពី​ទ្រឹស្តី​នៃ​វិធីសាស្ត្រ​ទាំងនោះ​ហើយ គឺ​យើង​អាចធ្វើ​កិច្ច​តែងការ​បង្រៀន​បាន​គ្រប់មុខ​វិជ្ជា​ទាំងអស់​។ 
​នាឱកាស​ពិព័រណ៍​សៀវភៅ​ជាតិ​លើក​ទី​៨ សៀវភៅ​វិធីសាស្ត្រ​បង្រៀន​មាន​ដាក់លក់​ក្នុងតម្លៃ​ពិសេស​នៅ​តូប​លេខ​៤៧ និង​តូប​លេខ​៤៨ របស់​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​គ្រឹះស្ថាន​បោះពុម្ព​ឯកសារ​ខ្មែរ​។ លោកអ្នក​អាច​ជាវដុំ និង​រាយ​តាមរយៈ​គ្រឹះស្ថាន​បោះពុម្ព​ឯកសារ​ខ្មែរ ទូរ​សព្ទ​លេខ ០៩២ ៧៨ ៨៩ ៩០/ ០៨៩ ៨៥៦ ៧៦៤៕​





© រក្សាសិទ្ធិដោយ thmeythmey.com