ជាតិ
សង្គមជាតិ
សហគមន៍​កំពង់​ឃ្លាំង ចុះ​ប្រមូល​សំរាម​ប្លា​ស្ទិ​កនៅ​បឹង​ទន្លេសាប ដើម្បី​ការពារ​ជីវចម្រុះ និង​ធនធានធម្មជាតិ​
01, Dec 2019 , 10:46 am        
រូបភាព
ប្រជាពលរដ្ឋសហគមន៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នាំជិះទូកប្រមូលសំរាម នៅបឹងទន្លេសាប នៅថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩
ប្រជាពលរដ្ឋសហគមន៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នាំជិះទូកប្រមូលសំរាម នៅបឹងទន្លេសាប នៅថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩
ដោយ:
សៀមរាប៖ នៅ​ព្រឹក​ថ្ងៃទី​១ ធ្នូ​នេះ ក្រុម​ប្រជាពលរដ្ឋ ដែល​រស់នៅ​សហគមន៍​កំពង់​ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំគ្នា​ចុះ​ប្រមូល​សំរាម និង​កាកសំណល់​ប្លា​ស្ទិ​ក នៅតាម​បឹង​ទន្លេសាប ដើម្បី​ការពារ​ជីវចម្រុះ និង​ធនធានធម្មជាតិ​។​



​លោក ស៊ា សុផល ប្រធាន​អង្គ​ការមូល​និ​ធី​ទំពាំង​ស្នង​ឫស្សី ដែល​បាន​សម្របសម្រួល​សកម្ម​ភាព​ប្រមូល​សំរាម​នេះ បាន​បំផុស​ចលនា​ឱ្យ​ពលរដ្ឋ ឈប់​ចោល​សំរាម​ក្នុង​ទន្លេសាប និង​ឈប់​ឲ្យ​ទន្លេសាប​រង​ការបំពុល​ដោយ​សំរាម តទៅទៀត​។ សម្រាប់​លោក ស៊ា សុផល បញ្ហា​សំរាម​ប្លា​ស្ទិ​ក ដែល​ហូ​ចូល​នៅក្នុង​បឹង​ទន្លេសាប​នេះ វា​នឹង​បំផ្លាញ​ធនធានធម្មជាតិ​គ្រប់បែបយ៉ាង ដែល​ពលរដ្ឋ​ត្រូវ​រួមគ្នា​គិតគូ​ដោះស្រាយ​បញ្ហា​នេះ​។​
 
​ដោយសារ​មើលឃើញ​ពី​បញ្ហា​សំរាម​ប្លា​ស្ទិ​ក​នេះ ប្រធាន​អង្គ​ការមូល​និ​ធី​ទំពាំង​ស្នង​ឫស្សី បានរៀបចំ​ទិវា​បរិស្ថាន​រដូវ​ទឹកសម្រក​បឹង​ទន្លេសាប​រយៈពេល​២​ឆ្នាំ​មកហើយ ។ ហើយ​នៅ​ឆ្នាំ​២០១៩ កម្មវិធី​សម្អាត​បរិស្ថាន​នេះ នៅក្រោម​ប្រធានបទ «​សហគមន៍​ស្អាត ទន្លេសាប​ស្អាត ដោយ​គ្មាន​ប្លា​ស្ទិ​ក​» ចាប់ពី​ថ្ងៃទី​២៨ វិច្ឆិកា ដល់​ថ្ងៃទី​១ ធ្នូ ឆ្នាំ​២០១៩​។ 
 
​នៅក្នុង​កម្មវិធី​នេះ នឹងមាន​សកម្មភាព​ស​ម្អា​ត​បរិស្ថាន ការអប់រំ​នៅតាម​សហគមន៍​បឹង​ទន្លេសាប រួមមាន​សង្កាត់​សៀមរាប សហគមន៍​ចុង​ឃ្នៀ​ស សហគមន៍​មេ​ជ្រៃ និង​សហគមន៍​កំពង់​ឃ្លាំង​។​
 
​សូម​លោក​អ្នកនាង​ទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖
 

Tag:
 សំរាម​
  ប្លា​ស្ទិ​ក​
  បឹង​ទន្លេសាប​
© រក្សាសិទ្ធិដោយ thmeythmey.com