កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជា ឈ្នះមេដាយសំរឹទ្ធ លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis រូបពីហ្វេសប៊ុក Cambodia Sea Games 2023
× ភ្នំពេញ៖ កម្ពុជា ឈ្នះមេដាយសំរឹទ្ធលើប្រភេទកីឡា Arnis ដែលជាប្រភេទកីឡាប្រពៃណីរបស់ហ្វីលីពីន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ប្រទេសហ្វីលីពីន។ មេដាយសំរឹទ្ធ ធ្វើបានដោយកីឡាករ ឌឹប ង៉ែត លើវិញ្ញាសា គុនដំបងខ្លី ប្រភេទគីឡូ៥០-៥៥ (live Stick 50-55 )។
ចំពោះប្រភេទកីឡា Arnis នេះ ម្ចាស់ផ្ទះហ្វីលីពីន បានទម្លាក់កីឡាករជម្រើសជាតិកម្ពុជា ឌឺប ង៉ែត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុននឹងបន្តយកឈ្នះមេដាយមាសពីកីឡាករមីយ៉ាន់ម៉ា នៅវគ្គផ្ដាច់ព្រ័ត្រ។ មេដាយប្រាក់បានលើកីឡាករមីយ៉ានម៉ា ខណៈវៀតណាម ក៏ទទួលបានសំរឹទ្ធដូចកម្ពុជាដែរ។ Arnis ជាកីឡាប្រពៃណីរបស់ហ្វីលីពីន ដែលសម្តែងស្នៀតមេគុន និងប្រយុទ្ធកីឡាដំបងខ្លី៕
© រក្សាសិទ្ធិដោយ thmeythmey.com