ជាតិ
សុខភាព
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងព្យាបាល ជំងឺសរសៃសន្លាក់ជង្គង់ និងខូចឆ្អឹងសន្លាក់ត្រគាក ពីថ្ងៃទី១៤-៣១ធ្នូ រូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
×
ភ្នំពេញ៖ ផ្នែកវះកាត់បាក់បែក និងប្រព័ន្ធសរសៃប្រសាទ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមពេទ្យមកពីប្រទេសបារាំង នឹងពិនិត្យ ព្យាបាល និងវះកាត់ ជូនពលរដ្ឋដែលមានជំងឺដាច់សរសៃសន្លាក់ជង្គង់ និងខូចឆ្អឹងសន្លាក់ត្រគាក រយៈពេល១៨ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៤ធ្នូ ដល់ថ្ងៃទី៣១ ធ្នូឆ្នាំ២០១៩។ បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ការពិនិត្យ ព្យាបាល និងវះកាត់ធ្វើឡើងចាប់ពីម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
Tag:
ជំងឺសរសៃសន្លាក់ជង្គង់
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
© រក្សាសិទ្ធិដោយ thmeythmey.com