ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កំពុងតែ​ផ្តាសាយ ហើយ​ចង់ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ផ្តាសាយ អាចជា​ទេ​?
02, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ផ្តាសាយ​គឺជា​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​វីរុស​ផ្តាសាយ Influenza ។ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាមរយៈ​ដំណក់ទឹក​ផ្លូវដង្ហើម​របស់​អ្នកជំងឺ​ដែល​បញ្ចេញ​ក្នុង​មជ្ឈដ្ឋាន​ជុំវិញខ្លួន​។ អ្នកខ្លះ​មាន​អាកា​រៈ​ជំងឺ​នេះ​ស្រាល តែ​ខ្លះទៀត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ រហូតដល់​គំរាមកំហែង​ដល់​អាយុជីវិត​ក៏មាន​។​


 
​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ​អាចធ្វើ​បានជា​រៀងរាល់ឆ្នាំ​ដើម្បី​ជួយ​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​។ វា​ក៏​ជួយ​ការពារ​ប្រភេទ​មេរោគ​ជំងឺ​ផ្តាសាយ​បាន​បី​ទៅ​បួន​ប្រភេទ​ផងដែរ​។ យ៉ាងណាមិញ មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង និង​បង្ការ​ជំងឺ CDC បាន​ណែនាំ​ថា មនុស្ស​គ្រប់គ្នា​អាយុ​ចាប់ពី ៦​ខែ​ឡើងទៅ​គួរតែ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ​ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​តើ​មាន​អ្វី​កើត​ឡើងទៅ​បើសិនជា​អ្នក​ផ្តាសាយ​រួចហើយ​? តើ​នៅតែ​អាច​ចាក់​បាន​ទៀត​ដែរ​ទេ​?
 
​វា​ពិត​ជាមាន​សុវត្ថិភាព​ណាស់​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តល់​ជំងឺ​ផ្តាសាយ​បើសិនជា​អ្នក​ឈឺ​ជំងឺ​តិចតួច​រួមទាំង ជំងឺ​ផ្តាសាយ ការបង្ក​រោគ​នៅ​ប្រហោង​ឆ្អឹង​មុខ និង​រាករូស​តិចតួច​។ ប៉ុន្តែ​រឿង​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ចាំ​គឺ​ប្រាប់​គ្រូពេទ្យ​ឲ្យ​ដឹងផង ព្រោះ​គាត់​នឹង​សម្រេចបាន​ថា អ្នក​គួរ​ពន្យា​ពេល​ចាក់​វ៉ាក់សាំង​នេះ​សិន​ឬ​អត់​។ 
 
​ទារក និង​ក្មេងៗ​
 
​វា​ពិតជា​រឿង​សំខាន់​ណាស់​ដែល​ក្មេងៗ​ត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំង​របស់​ពួកគេ​ទៀងពេល​វេលា​ដែល​បានកំណត់​ដើម្បី​ការពារ​ពួកគេ​ពី​ជំងឺឆ្លង​ដែល​ធ្ងន់ធ្ងរ​។ ក្មេង​អាយុ​ចាប់ពី ៦​ខែ​ឡើងទៅ​អាច​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ​បាន​។ វា​ពិត​ជាមាន​សុវត្ថិភាព​ណាស់​ក្នុង​ការចាក់​វ៉ាក់សាំង​នេះ​ទោះបីជា​ពួកគេ​មាន​ជំងឺ​តិចតួច​ជាប់​ខ្លួន​ក៏ដោយ​។ ក្មេង​អាច​ទទួល​ការចាក់​វ៉ាក់សាំង​បាន​ទោះបីជា​ពួកគេ​៖
 
•​ ​ក្តៅខ្លួន​ស្ទិញ (៣០​អង្សារ​)
•​ ​ហៀរ​សម្បោរ​
•​ ​ក្អក​
•​ ​រាករូស​តិចតួច​
•​ ​ផ្តាសាយ ឬ​មាន​ការបង្ក​រោគ​នៅ​ត្រចៀក​។​
 
​បើសិនជា​កូន​អ្នក​ទើបតែ​ឈឺ​ថ្មីៗ ហើយ​មិន​ច្បាស់​ថា​ពួកគេ​គួរ​ចាក់​វ៉ាក់សាំង​ឬ​អត់​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។ 
 
​ការប្រឈមមុខ​
 
​អ្នក​ប្រហែលជា​បារម្ភ​ថា​ការចាក់​វ៉ាក់សាំង​ពេល​កំពុងតែ​ឈឺ​អាច​នាំ​ឲ្យ​ថយចុះ​ការការពារ​ខ្លួន​បាន ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​កំពុងតែរ​វង​ល់​ប្រឆាំងនឹង​ការបង្ក​រោគ​។ ប៉ុន្តែ​ការ​មាន​ជំងឺ​តិចតួច​មិនគួរណា​ប៉ះពាល់​ដល់​របៀប​ដែល​រាងកាយ​មានប្រតិកម្ម​នឹង​វ៉ាក់សាំង​ឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​បានបង្ហាញ​ថា ការដែល​មាន​ជំងឺ​តិចតួច​នៅពេល​ចាក់​វ៉ាក់សាំង​គឺ​មិនមាន​អ្វី​ប៉ះពាល់​ដល់​ការឆ្លើយតប​របស់​រាង​កាយ​ចំពោះ​វ៉ាក់សាំង​ឡើយ​។ 
 
​ការប្រឈមមុខ​មួយ​នៃ​ការចាក់​វ៉ាក់សាំង​ក្នុងពេល​មាន​ជំងឺ​នោះ គឺ​ពិបាក​វិនិច្ឆ័យ​ថា​ជំងឺ​អ្នក​បង្កឡើង​ដោយ​វ៉ាក់សាំង ឬ​ជំងឺ​ដែលមាន​ក្នុង​ខ្លួន​ស្រាប់​។ ឧទាហរណ៍ តើ​ការ​ក្តៅខ្លួន​នោះ​កើតឡើង​ដោយសារ​ជំងឺ​ក្នុង​ខ្លួន ឬ​ប្រតិកម្ម​របស់​វ៉ាក់សាំង​។ 
 
​ផល​រំខាន​
 
​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ​មិនអាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ផ្តាសាយ​ឡើយ​។ នេះ​ដោយសារតែ​វា​មិន​ផ្ទុក​ទៅដោយ​វីរុស​មានជីវិត​។ ប៉ុន្តែ​វា​នៅតែមាន​ផលវិបាក​ធ្ងន់ធ្ង​មួយចំនួន​ក្រោយពី​ចាក់​រួច ប៉ុន្តែ​វា​កើតឡើង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ដូចជា​៖
 
•​ ​ឡើង​ក្រហម ហើម ឬ​ឈឺចាប់​នៅ​កន្លែង​ចាក់​
•​ ​ឈឺចាប់​
•​ ​ឈឺក្បាល​
•​ ​ក្តៅខ្លួន​
•​ ​អស់កម្លាំង​
•​ ​ឈឺក្រពះ​
•​ ​ខ្យល់គរ​ជាដើម​។​
 
​ពេលណា​ដែល​អ្នក​មិនគួរ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ​?

​អ្នក​ដែល​មិនគួរ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ​មានដូចជា​៖
 
•​ ​ក្មេង​អាយុ​តិចជាង ៦​ខែ​
•​ ​អ្នក​ដែលមាន​ប្រតិកម្ម​ធ្ងន់ធ្ងរ ឬ​គំរាមកំហែង​ដល់​អាយុជីវិត​
 
​អ្នក​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ​មុនពេល​ចាក់​វ៉ាក់សាំង​នេះ​បើសិនជា​៖
 
•​ ​មានប្រតិកម្ម​ធ្ងន់ធ្ងរ​នឹង​ស៊ុត​
•​ ​មានប្រតិកម្ម​ធ្ងន់ធ្ងរ​នឹង​សមាសធាតុ​ទាំងឡាយ​របស់​វ៉ាក់សាំង​
•​ ​មាន​ជំងឺ Guillain-Barre Syndrome៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com