ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការយល់ដឹង​បន្ថែម​អំពី​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​
03, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​គឺជា​សមាសធាតុ​ដ៏​សំខាន់​ដែល​រាងកាយ​មិនអាច​ផលិត​បាន​ដោយ​ខ្លួនឯង​ទេ​។ ត្រី រុក្ខជាតិ និង​ថ្នាំ​បំប៉ន​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​នេះ​។


 
​សម្រាប់​អ្នក​ដែល​មិនមាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង​ទេ ការ​ញ៉ាំ​ត្រី​ពីរ​ពេល​ក្នុង​មួយ​សប្តាហ៍​គឺជា​រឿង​ដែល​គួរតែ​ធ្វើ​។ ការស្រាវជ្រាវ​បាន​បញ្ជាក់ថា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​អាចជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង​សរសៃឈាម​មនុស្ស​យើង​បាន​។ ប៉ុន្តែ​ការ​ញ៉ាំ​ច្រើនពេក​ពិតជា​មាន​ផល​រំខាន​វិញ​។ ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ចាប់ពី ៣​ក្រាម​ឡើងទៅ​ក្នុង​មួយថ្ងៃ​អាច​ផ្តល់​ជា​ផល​អវិជ្ជមាន​ដល់​សុខភាព​បាន​៕

© រក្សាសិទ្ធិដោយ thmeythmey.com