ជាតិ
ខួប​៤​ឆ្នាំ នៃ​ការដាក់បញ្ចូល​«​ទាញព្រ័ត្រ​» ក្នុង​បញ្ជី​យូណេស្កូ
02, Dec 2019 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្ងៃនេះ គឺជា​ខួប​៤​ឆ្នាំ នៃ​ការបញ្ចូល​«​ទាញព្រ័ត្រ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​។ «​ទាញព្រ័ត្រ​» (Tug-of-War) ដែលជា​ប្រភេទ​កីឡា និង​ល្បែង​ចម្រុះ​ជាតិ​សាសន៍​ត្រូវបាន​ចុះទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ក្រោម​ឈ្មោះ «Tugging Rituals and Games» នា​កិច្ចប្រជុំ​លើក​ទី​១០​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​ទីក្រុង Windhoek ប្រទេស​ណា​មី​ប៊ី កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ។​


 
​ការចុះបញ្ជី​ល្បែង «​ទាញព្រ័ត្រ​» ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ កើតចេញពី​ការប្រឹងប្រែង​រួមគ្នា របស់​កម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង និង​វៀតណាម​។ សម្រាប់​កម្ពុជា ទាញព្រ័ត្រ គឺជា​ល្បែង​ដ៏​ពេញនិយម ដែលមាន​នៅក្នុង​រឿងព្រេង និង​នៅតាម​ជញ្ជាំង​ប្រាសាទ រួមទាំង​យក្ស​ទាញព្រ័ត្រ​នៅ​ច្រកចូល​អង្គរធំ​។​
 
​ទាញព្រ័ត្រ​ត្រូវបាន​គេ​ចាត់ទុកជា​ល្បែង​ប្រជាប្រិយ​ផង និង​ជា​ប្រភេទ​កីឡា​ផង​។ កីឡា​ទាញព្រ័ត្រ គឺជា​កីឡា​មួយ​ប្រភេទ​ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​មាន​របៀបរៀបរយ និង​បង្ហាញ​ពី​កម្លាំង​សាមគ្គី ឯកភាពគ្នា មាន​វិន័យ​ល្អ និង​សេចក្តីថ្លៃថ្នូរ​ល្អ​នៅក្នុង​សង្គម​ទៀតផង​។ កម្ពុជា មាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​ដែល​ដឹកនាំ​ដោយ​លោក មាស សារិន និង​អ្នកស្រី ប្រាក់ សម្ផស្ស ជា​អគ្គលេខាធិការ​៕

Tag:
 ទាញព្រ័ត្រ​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com