កីឡាជាតិ
ជាតិ
កីឡាករ​ល្បុក្កតោ យ៉ុង ម៉េង​លី ដណ្តើមបាន​មេដាយមាស​ដំបូង​គេ​ឲ្យ​កម្ពុជា​នៅ​ស៊ី​ហ្គេម​
02, Dec 2019 , 12:54 pm        
រូបភាព
ដោយ:
​កីឡាករ​ជម្រើសជាតិ​គុន​ល្បុក្កតោ យ៉ុង ម៉េង​លី ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ដំបង​ខ្លី Arnis លើ​វិញ្ញាសា Padded Stick ទម្ងន់​៦០-៦៥​គីឡូក្រាម ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន VALENZUELA BILLY JOEL នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ម៉េង​លី ជា​កីឡាករ​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយមាស​ឲ្យ​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍ SEA Games នៅ​ហ្វីលីពីន​ឆ្នាំនេះ​។​

 
​មុន​ឡើងមក​ជួបគ្នា​នេះ​នៅ​វគ្គ​នេះ​កីឡាករ យ៉ុង ម៉េង​លី យកឈ្នះ​កីឡា​ករមី​យ៉ាន់​ម៉ា LINN AUNG KHAING នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​កីឡាករ​ហ្វីលីពីន VALENZUELA BILLY JOEL យកឈ្នះ​កីឡាករ​វៀតណាម VU DUC HUNG​។ 
 

​នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ នេះ ក្រុម​កីឡាករ​គុន​ល្បុក្កតោ ក៏​ទទួលបាន​មេដាយ​សំរឹទ្ធ​៣​ទៀតផង​ដែរ​។ មេដាយ​ទាំងនេះ​ដណ្តើមបាន​ដោយ​កីឡាករ ឌឹ​ម ង៉ែត លើ​វិញ្ញាសា PS BANTAMWEIGHT (55 KG AND LESS), សុក ឈុន លើ​វិញ្ញាសា PS FEATHERWEIGHT (+55 KG LESS 60 KG) និង​កីឡាករ មឿ​ន ប៊ុនលី លើ​វិញ្ញាសា PS WELTERWEIGHT (+65 KG AND ABOVE)។

សរុបមក​ដល់ពេលនេះ កម្ពុជាទទួលបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៩ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម​នៅហ្វីលីពីន៕

Tag:
 យ៉ុង ម៉េង​លី​
  SEA Games
  ល្បុក្កតោ​
© រក្សាសិទ្ធិដោយ thmeythmey.com