កម្រង​រូបភាព​៖ «​ទិដ្ឋភាព​ការរុះរើ​សំណង់​រោង​របស់​ជនជាតិ​ខ្មែរឥស្លាម​នៅ​សង្កាត់​ជ្រោយចង្វារ​»
ជាតិ
កម្រង​រូបភាព​៖ «​ទិដ្ឋភាព​ការរុះរើ​សំណង់​រោង​របស់​ជនជាតិ​ខ្មែរឥស្លាម​នៅ​សង្កាត់​ជ្រោយចង្វារ​»
02, Dec 2019 , 7:59 pm        
រូបភាព
ទិដ្ឋភាព​សំណង់​រោងជនជាតិ​ខ្មែរ​ឥស្លាម​ដែល​ត្រូវ​បាន​រើ​បន្ទាប់ពី​រដ្ឋបាល​ខណ្ឌជ្រោយចង្វារ​តម្រូវ​ឲ្យ​ពួកគេ​រុះ​រើសំណង់​រោង​របស់​ខ្លួននៅ​លើ​ច្រាំង​ទន្លេ​សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​កាលពី​ថ្ងៃទី​៣០ វិច្ឆិកា ឆ្នាំ២០១៩។(ទុំ ម្លិះ/​VOA)​

ដោយ: VOA
​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ថ្ងៃទី​២១ វិច្ឆិកា បានចេញ សេចក្តី​ជូន​ដំ​ណឺង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ជាង​៧០​គ្រួសារ​ដែល​កំពុង​រស់​នៅក្នុង​រោង​នៅ​លើដី​ច្រាំងទន្លេ​ទន្លេ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​រុះរើ​សំណង់​របស់ខ្លួន​ចេញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ដោយ​អះអាងថា​វា​បានធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ សាធារណៈ ខណៈដែល​កម្ពុជា​ត្រៀម​នឹង​រៀបចំ កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​(ASEM) នៅក្នុង​ឆ្នាំ​២០២០​។ ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ជាង​៧០​គ្រួសារ សង្ឃឹមថា​អាជ្ញាធរ​នឹង​ទុកពេល​បន្ថែម​ពីរ​ខែ ដើម្បី​ឲ្យ​ពួកគេ​ស្វែងរក​ទីតាំង​ថ្មី​។ ខាងក្រោម​ជា​រូបភាព​ខ្លះ​នៃ​ការរុះរើ​សំណង់​រោង​របស់​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម កាលពី​ថ្ងៃ​សៅរ៍ ទី​៣០ វិច្ឆិកា នេះ​។​

© រក្សាសិទ្ធិដោយ thmeythmey.com