ជាតិ
សង្គមជាតិ
សាលាឆាន់វត្តគោកចក ខេត្តសៀមរាប បាក់រលំ បណ្តាលឲ្យមនុស្សជាច្រើនរងរបួស
× សាលាឆាន់ ដែលកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានបាក់រលំទាំងស្រុង នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព័្ទថា លោក កំពុងដឹកនាំកម្លាំងជួយសង្គ្រោះអ្នករបួស តែលោក មិនទាន់ដឹងថា មានអ្នករបួសប៉ុន្មាននាក់ទេ។ លោក បញ្ជាក់ថា អ្នករបួសទាំងនោះ សុទ្ធតែជាជាងសាងសង់។
ប្រជាពលរដ្ឋ ប្រាប់ទីភ្នាក់សារព័ត៌មានថ្មីៗ នៅកន្លែងកើតហេតុថា មានជាងប្រមាណ៣០នាក់ឯណោះ ដែលស្ថិតនៅក្នុងសាលាឆាន់បាក់រលំនោះ ដោយទើបតែមាន៤-៥ប៉ុណ្ណោះ ដែលត្រូវបានយកចេញ និងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
© រក្សាសិទ្ធិដោយ thmeythmey.com