អត្ថបទពាណិជ្ជកម្ម
ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​ជាមួយនឹង OPPO ដោយ​គ្រាន់តែ​ទិញ Reno2 F និង Reno2
02, Dec 2019 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ឆ្នាំ​ថ្មី លាភ​ថ្មី កាដូ​ថ្មី តម្លៃ​ថ្មី​! ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO កម្ពុជា បាន​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ និង​អតិថិជន​របស់ខ្លួន តាមរយៈ​ការប្រកាស​ផុ្ត​ល់​ជូន​នូវ​កាដូ​និង​រង្វាន់​ធំ «​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅលេង​ក្រៅប្រទេស​» ដល់​អ្នកទិញ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2 និង OPPO Reno2 F  ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ ២០១៩ ដល់ ថ្ងៃទី ២៩ ខែកុម្ភៈ ២០២០ ដោយ​ផ្តល់​សំណាង​ដល់​អតិថិជន ចំនួន ៣​នាក់ ក្នុង​មួយ​សប្តាហ៍ សរុប ៣៩​នាក់ រហូតដល់​ចុង ខែកុម្ភៈ ឆ្នាំ ២០២០ ។​
 
«​ដើម្បី​អបអរសាទរ​បុណ្យ Christmas ឆ្លង​ឆ្នាំ​សកល និង​ជាពិសេស​ថ្លែង​អំណរ​អរគុណ​អតិថិជន ចំពោះ​ការគាំទ្រ រហូត​ជំរុញ​ឲ្យ OPPO ឈរលើ​ចំណាត់ថ្នាក់​លេខ​1​នៅ​កម្ពុជា ទើប​ក្រុមហ៊ុន​យើងខ្ញុំ​ផ្តល់​កាដូ​ថ្មី​មានកំណត់​សម្រាប់​ឆ្នាំ​ថ្មី តម្លៃ​ពិសេស​ថ្មី និង​រង្វាន់​ធំ​ទៅលេង​កោះ​ភូ​កេ​ត​ជាច្រើន​រង្វាន់​»​។​នេះ​ជាការ​បញ្ជាក់​របស់​អ្នកតំណាង​ឲ្យ OPPO ។  


 
​ដើម្បី​ចូលរួម​និង​អាច​ឈ្នះ​រង្វាន់​ធំ​ទៅលេង​កោះ​ភូ​កេ​ត លោកអ្នក​គ្រាន់តែ​បំពេញ​តាម​លក្ខខណ្ឌ​ងាយៗ​ដូចខាងក្រោម​៖ 
 
•​ ​ទិញ​ទូរស័ព្ទ OPPO Reno2 និង OPPO Reno2 F  បំពេញ​លេខ​ទូរស័ព្ទ​លើ​ប័ណ្ណធានា រួច​ប្រគល់​ឲ្យ​ម្ចាស់​ហាង ឬ​បុគ្គលិក​លក់ OPPO
•​ ​សម្រាប់​អ្នកឈ្នះ ក្រុមការងារ​នឹងធ្វើ​ការទំនាក់ទំនង​ភ្លាមៗ ក្នុងពេល​ផ្សាយ​ផ្ទាល់​លើ​ហេ្វ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ OPPO ចំនួន ៥​ដង ប្រសិនបើ​ខកខាន​មិនបាន​ឆ្លើយតប នឹងត្រូវ​បាន

ចាត់ទុក​ជា​មោ​ឃៈ​
 
 
 
​រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន OPPO Reno2 F តម្លៃ​ថ្មី​ពិសេស​ត្រឹមតែ $349 មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅលេង​ភូ​កេ​ត​និង​ទទួលបាន បាស Bluetooth, កែវ​ទឹក ក្រវិល​ទម្រ​ទូរស័ព្ទ​, ស៊ីម​ស្មា​ត​ធម្មតា ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង រយៈពេល ២៤​សប្តាហ៍ ។ OPPO Reno2 F ជា​ស្មា​ត​ហ្វូ​ន​កូនកាត់ ដែល​កើតចេញពី​ការ​អាប់​ដេ​ត​ដ៏​អស្ចារ្យ​រវាង OPPO ត្រកូល F និង Reno ស៊េរី ឥឡូវនេះ កាន់តែ​ស្រស់ស្អាត​ប្លែក ឡូយ​ខ្លាំង​ជាមួយនឹង​ពណ៌​ថ្មី​បែប Gradient បៃតង​បែក​ស្វាយ (Nebula Green)​។ 
 
OPPO Reno 2F មាន​កាមេរ៉ា​ក្រោយ​៤ ដែល​កាមេរ៉ា​មេ មាន​ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូប​ច្បាស់​គ្រប់ពេលវេលា​។ កាមេរ៉ា​ទី​២ មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ (Wide-angle) ដល់​119 ដឺ​ក្រេ ថតរូប​មនុស្ស​ទូទៅ ឃើញ​ខ្ពស់​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​គ្រួសារ រឺ​ការជួបជុំ​នៅ​តុ​អាហារ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរ​ថយក្រោយ​។ មិនតែប៉ុណ្ណោះ​កាមេរ៉ា​ទី​៣  និង​ទី​៤ មាន​ទំហំ 2MP​ដូចគ្នា អាច​ថតរូប​បែ​បស​ខ្មៅ និង ថតរូប​បែប​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ 16MP ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាត​កប់​សារី​។ 


 
​ចំណែកឯ​អតិថិជន​ដែល​ជ្រើស​រើសយក OPPO Reno2 តម្លៃ $599 ឥឡូវនេះ មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅលេង​ភូ​កេ​ត​ដូចជា Reno2F ដែរ ប៉ុន្តែ​មាន​បន្ថែម​កាដូ​ពិសេស​ដូចជា បាស Bluetooth ធំ​ដ៏​ស្រស់ស្អាត និង ស៊ីម​ស្មា​ត​លេខ​ធម្មតា ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​រយៈពេល 24​សប្តាហ៍​។ OPPO Reno2 ជា​កំពូល​ស្មា​ត​ហ្វូ​ន បំពាក់​មក​នូវ​ការ​រចនា បែប​កាលី​ប​ជាង​មុន ជាមួយនឹង​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ មាន​អេក្រង់ AMOLED លាត​ពេញ​ទំហំ 6.5”  ភ្ជាប់​ជាមួយនឹង​កញ្ចក់ E3​ការពារ​ចំណាំង​ពន្លឺ និង បច្ចេកវិទ្យា​ការពារ​ភ្នែក​។ 
 
OPPO Reno 2 មាន​កាមេរ៉ា​ក្រោយ 4​គ្រាប់ កាមេរ៉ា​មេ 48MP ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ​ទាំង Hardware និង Software (OIS + EIS) អាច​ថត​វីដេអូ រំ​ញ័រ​ស្ទើរ​ស្មើ “០” ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត​។ កាមេរ៉ា​ទី​២ ទំហំ 8MP ថតរូប​ជិត​បែប​ម៉ាក្រូ និង ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ​មិនចាំបាច់​ដើរ​ថយក្រោយ ចំណែក​កាមេរ៉ា​ទី​៣ ទំហំ 13MP ថតរូប​ឆ្ងាយ​បាន​ច្បាស់​ស្អាត​ល្អ​ជាមួយនឹង​កម្រិត 5x Hybrid Zoom | 20x Digital Zoom និង​កាមេរ៉ា​ទី​4 ថតរូប​បែ​បស​ខ្មៅ​ទំហំ 2MP​។ ជាពិសេស លោកអ្នក​អាច​រីករាយ​ជាមួយនឹង​មុខងារ​ថត​វីដេអូ​ព្រាល​នៅ​ផ្ទៃ​ខាងក្រោយ ទាំង​កាមេរ៉ា​មុខក្រោយ ឬ ហៅថា Video Bokeh និង​មាន​បំពាក់​កម្មវិធី Video Edit ដែលមាន​ស្រាប់​ហៅថា So Loop  ។ 
 
​អាស្រ័យហេតុនេះ មិន​ថា​ឡើង​ស៊េរី​ទូរស័ព្ទ​កាមេរ៉ា​4 OPPO Reno2F ឬក៏ OPPO Reno2 លោក​អ្នកនឹង​ទទួលបាន​ស្មា​ត​ហ្វូ​ន​ឆ្លាត​វៃ​គុណភាព​ល្អ​, ពណ៌​ត្រូវចិត្ត​, កាដូ​ពិសេស​មានកំណត់​សម្រាប់​ឆ្នាំ​ថ្មី និង មានឱកាស​ឈ្នះ​រង្វាន់​ធំ​ទៅលេង​ភូ​កេ​ត​ថែមទៀត​។ ប្រញាប់​ឡើង​ការផ្តល់ជូន​នេះ​មានកំណត់​!


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com