កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Ranking៖ ជប៉ុន ឡើងឈរ​កំពូល​តារាង​នៅ​អាស៊ី ឯ​វៀតណាម​ឡើងទៅ​លេខ​១​អាស៊ាន​
02, Dec 2019 , 6:05 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន បាន​ទម្លាក់​អ៊ីរ៉ង់​ដើម្បី​ឡើងទៅ​កាន់​កំពូល​តារាង​ចំណាត់ថ្នាក់​ពិភពលោក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA World Ranking) ប្រចាំ​តំបន់​អាស៊ី (AFC) គិត​ត្រឹម​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។ វៀតណាម​ដែលជា​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង ក៏​ហក់​ឡើងទៅ​ឈរលើ​គេ​ក្នុង​តារាង​សម្រាប់​តំបន់​អាស៊ាន (Asian) ផងដែរ​។​


 
​តាមរយៈ​ការ​ឈ្នះ​គ្រប់​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល World Cup 2022 ប្រចាំ​តំបន់​អាស៊ី សាំ​មូ​រ៉ៃ​ជប៉ុន​បាន​កើន​ចំនួន​ពីរ​ពិន្ទុ ស្រប​ពេលដែល​អ៊ីរ៉ង់​ដែល​ធ្វើ​មិន​បានល្អ​ក្នុង​វគ្គ​ជម្រុះ​ដូចគ្នា​បាន​ថយ​ចំនួន​៦​ពិន្ទុ ហើយ​ត្រូវ​ធ្លាក់​ទៅ​លេខ​រៀង​ទី​២​វិញ​។ 
 
​ជប៉ុន​បាន​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​២៨​ពិភពលោក និង​ទី​១​នៅ​តំបន់​អាស៊ី រីឯ​អ៊ីរ៉ង់​ធ្លាក់​ទៅ​លេខ​៣៣​ពិភពលោក និង​លេខ​២​ប្រចាំ​តំបន់​អាស៊ី​វិញ​។​
​កូរ៉េខាងត្បូង​នៅ​រក្សា​ចំណាត់ថ្នាក់​ទី​៤១​ពិភពលោក និង​ទី​៣​នៅ​តំបន់​អាស៊ី​ដដែល ហើយ​អូស្ត្រាលី​ក៏​នៅ​ចំណាត់ថ្នាក់​ដដែល​ដូចគ្នា​។ 
 
​ដោយឡែក វៀតណាម​ឯណោះ​វិញ​ក៏​មិនធម្មតា​ដែរ ពួកគេ​បាន​ឡើងទៅ​ឈរ​កំពូល​តារាង​សម្រាប់​ចំណាត់ថ្នាក់​ទី​៩៤​ពិភពលោក និង​ទី​១​ប្រចាំ​តំបន់​អាស៊ាន​។ ក្រុម​រហស្សនាម​ផ្កាយ​មាស​បានធ្វើ​ព្យុះភ្លៀង​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​នៅ​កាតា​ដោយ​ឈរ​នៅ​កំពូល​តារាង​ពូ​ល G ជាមួយ​លទ្ធផល​ប្រកួត​មិន​ស្គាល់​ចាញ់​សោះ ក្នុងនោះ​៥​ប្រកួត ឈ្នះ​៣ និង​ស្មើ​២ មាន​១១​ពិន្ទុ​។​
 
​ចំណែក​កម្ពុជា ដែល​ធ្វើ​មិន​បានល្អ​ក្នុង​វគ្គ​ជម្រុះ World Cup នោះ បាន​ធ្លាក់​ពី​លេខ​១៦៩ ទៅ​១៧៣ ស្មើគ្នា​ជាមួយ​ឥណ្ឌូណេស៊ី​វិញ​។​
​សម្រាប់​ក្រុម​លេខ​១​ពិភពលោក ប៊ែ​ល​ហ្ស៊ិ​កនៅរ​ក្សា​ចំណាត់ថ្នាក់​នេះ​ដដែល ដែល​តាម​ពីក្រោយ​ដោយ​តាម​ពីក្រោយ​ដោយ​បារាំង ប្រេ​ស៊ី​ល អង់គ្លេស អ៊ុយ​រ៉ូ​ហ្គា​យ ក្រូ​អាស៊ី ព័រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ អា​ហ្ស​ង់​ទីន និង​កូ​ឡុំ​ប៊ី​ដែល​ក្នុងចំណោម Top10៕ 
 


Tag:
 FIFA Ranking
  ជប៉ុន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com