តើ​ពាក្យ «​យុទ្ធសាស្ត្រ​» និង «​វិធីសាស្ត្រ​» ខុសគ្នា​យ៉ាងណាខ្លះ​?
ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ «​យុទ្ធសាស្ត្រ​» និង «​វិធីសាស្ត្រ​» ខុសគ្នា​យ៉ាងណាខ្លះ​?
03, Dec 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​និយាយ​នៅក្នុង​ការធ្វើ​ជំនាញ ឬ​ក្នុង​ការធ្វើ​អ្វីមួយ ឬ​ក្នុង​អាជីព​ការងារ គឺ​ច្រើន​តែមាន​គេ​ប្រើប្រាស់​ពាក្យ​«​យុទ្ធសាស្ត្រ​» និង​«​វិធីសាស្ត្រ​»​។ ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ ពលរដ្ឋ​ប្រើប្រាស់​ដោយ​មិនទាន់​បែងចែក​អត្ថន័យ​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ​។


 
​បើតាម​វចនានុក្រម​ខ្មែរ​សម្តេច​ជួន ណាត ពាក្យ​«​យុទ្ធសាស្ត្រ​» គេ​ប្រើ​នៅក្នុង​សម័យ​សង្គ្រាម មានន័យថា ជា​ក្បួន​ចម្បាំង ក្បួន​សម្រាប់​ច្បាំង ដែលមាន​ជា​ក្បួន​ព្យូហ៍សឹក​ជាដើម​។ តែបើ​គេ​ប្រើពាក្យ​«​យុទ្ធសាស្ត្រ​»​ក្នុងស្ថានភាព​រកស៊ី ឬ​ក្នុង​ការធ្វើ​អ្វីមួយ​វិញ មានន័យថា ការរៀបចំ​ផែនការ​ក្នុង​ការធ្វើ​អ្វីមួយ​ដើម្បី​ឲ្យ​សម្រេចបាន​គោលដៅ​។ ឧទាហរណ៍​៖ បង្កើត​យុទ្ធសាស្ត្រ​ឡើង ក្នុង​គោលបំណង​អភិវឌ្ឍ​ឲ្យ​បាន​ជោគជ័យ​។ 
 
​ចំពោះ​ពាក្យ​«​វិធីសាស្ត្រ​» បញ្ជាក់​ពី​សកម្មភាព​ដែល​នឹង​ធ្វើឡើង​តាម​ផែន​ការដែល​បានរៀបចំ​ឡើង​។ ឧទាហរណ៍​៖ អនុវត្ត​នូវ​វិធីសាស្ត្រ ទើប​អាច​សម្រេចបាន​គោលដៅ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com