ជាតិ
គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ជាង​១​តោន នាំចូល​ពី​ថៃ ត្រូវ​ចាប់បាន​នៅ​បន្ទាយមានជ័យ
03, Dec 2019 , 8:59 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
រូបភាពពីទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
​ភ្នំពេញ​៖ គ្រឿងក្នុង​ជ្រូក​ជាង​១​តោន គ្មាន​គុណភាព​ដែល​ដឹកជញ្ជូន​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​និង​ដកហូត​បាន​នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​។ នេះ​បើតាម​ស្នងការដ្ឋាន​នគរ​ខេត្តបន្ទាយមានជ័យ​។


 
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រឿងក្នុង​ជ្រូក​ទាំងនោះ មាន​១៦​កេស ស្មើនឹង​១០៩៥​គីឡូក្រាម​។  គ្រឿងក្នុង​ខូចគុណភាព​ទាំងនោះ បាន​ដឹកជញ្ជូន​តាម​រថយន្ត​ធ្វើដំណើរ​របស់​ក្រុមហ៊ុន រិ​ទ្ធិ មុនី​។ តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច គ្រឿងក្នុង​ជ្រូក​ទាំងនោះ អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ហើយ​បច្ចុប្បន្ន​វត្ថុតាង​និង​ជនសង្ស័យ ត្រូវបាន​យកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕


រូបភាពពីទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ


Tag:
 ទំនិញ​ខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com