ជាតិ
សង្គមជាតិ
​លោក ទៀ សីហា លោក គួច ចំរើន និង​លោក អ៊ឹង ហឿន បាន​គ្រឿង​ឥស្សរិយយស​ពី​ព្រះមហាក្សត្រ​
02, Dec 2019 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អភិបាលខេត្ត​២​រូប និងប្រធានក្រុមប្រឹក្សា១រូប ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រោស​ព្រះរាជទាន គ្រឿង​ឥស្សរិយយស​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

 
​ក្នុង​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ បានផ្ដល់​គ្រឿង​ឥស្សរិយយស​តូប​ការ ដល់​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ។ ចំណែក​លោក ទៀ សីហា ដែលជា​អភិបាលខេត្ត​សៀមរាប ក៏ត្រូវ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ប្រោស​ព្រះរាជទាន គ្រឿង​ឥស្សរិយ​ស មុនី​សារា​ភ័​ណ្ឌ ថា្នក់ មហា​សេរី​វឌ្ឍន៍ ។​
 
 រីឯ​លោក អ៊ឹង ហឿន ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ក៏​ទទួល​បានការ​ប្រោស​ព្រះរាជទាន​ពីស​ម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ផងដែរ គឺ​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ មហាសេនា​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ដដែល​៕ 

Tag:
 គួច ចំរើន​
 ​គ្រឿង​ឥស្សរិយយស​
 ​ព្រះមហាក្សត្
© រក្សាសិទ្ធិដោយ thmeythmey.com