កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​ចាញ់​មី​យ៉ាន់​ម៉ា ២-១
02, Dec 2019 , 8:57 pm        
រូបភាព
លោក Felix Dalmas គ្រូបង្វឹកកម្ពុជា។ រូបថត FFC
លោក Felix Dalmas គ្រូបង្វឹកកម្ពុជា។ រូបថត FFC
ដោយ: ថ្មីៗ
U22 កម្ពុជា ចាញ់​មី​យ៉ាន់​ម៉ា ២-១ នា​ជំនួប​ពូ​ល A ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​កីឡដ្ឋាន Binan Football Stadium ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ លទ្ធផល​នេះ​នាំ​ឲ្យ​មី​យ៉ាន់​ម៉ា​ទទួលបាន​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​កម្ពុជា​នៅ​រង់ចាំ​អ៊ុត​ឱកាស​នា​ការប្រកួត​ចុងក្រោយ​។​



​នៅ​នាទី​២១ ស៊ិន សុ​ផា​ណាត់​ជួយ​ឲ្យ​កម្ពុជា​នាំមុខ ១-០ ដោយសារ​អ្នកចាំទី​មី​យ៉ាន់​ម៉ា​ផ្លាត​បាល់​ចេញពី​ដៃ​ក្រោយ​ការទា​ត់របស់ ស៊ិន កក្កដា​។ ប៉ុន្តែ​នៅ​នាទី​២៧ Lwin Moe Aung  បាន​វាយបក​តាម​ស្មើ​វិញ​សម្រាប់​មី​យ៉ាន់​ម៉ា​។​

​នៅ​នាទី​៨៨ Aung Kaung Mann រកបាន​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​មី​យ៉ាន់​ម៉ា ២-១​។​

រីឯការប្រកួតមួយទៀត ម៉ាឡេស៊ី បានយកឈ្នះទីម័រខាងកើត ៤-០។

មីយ៉ាន់ម៉ា បានបញ្ចប់ការប្រកួតរបស់ខ្លួន ដោយមាន១០ពិន្ទុ និងធនាបានកៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុម​លេខ​១ពូល A ខណៈ កម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន មាន​៤ពិន្ទុដូចគ្នា ដោយគ្រាន់តែកម្ពុជាឈរលេខ២បណ្តោះអាសន្ន​ដោយផលសងគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ។

នៅថ្ងៃទី៤ ខែធ្នូ កម្ពុជាត្រូវតទល់ជាមួយម៉ាឡេស៊ី ខណៈម្ចាស់ផ្ទះហ្វីលីពីន ស្វាគមន៍​ក្រុមហាលអាវ ទីម័រខាងកើត។

​ជម្រើស​កម្ពុជា​៖ ហ៊ុល គឹម​ហ៊ុយ (​អ្នកចាំទី​), កែន ច័ន្ទ​សុភ័ក្ត្រ​, យ៉ើ សា​ហ្វី​, អ៊ុក សុវណ្ណ​, ឆេង ម៉េង (​សឿត បារាំង ៨៥), ម៉ៅ ពិសិដ្ឋ​, អ៊​ន ចាន់​ប៉ូ​លីន (​ប្រធាន​ក្រុម​), យ៉ើ មូស្លីម (​ជា វេស​លី​៨៧), ស៊ិន សុ​ផា​ណាត់ (​រ៉ឹង ប៊ុន​ហៀ​ង ៧៥), ស៊ិន កក្កដា​, កែវ សុខ​ផេង​៕



Tag:
 SEA Games
 
© រក្សាសិទ្ធិដោយ thmeythmey.com