ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​សុខភាព ៖ ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ ហើយ​មាន​ជំងឺ​ទឹកនោមផ្អែម​
03, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​គួរតែមាន​ការប្រុងប្រយ័ត្ន​ជាពិសេស ដើម្បី​ធានាថា​ទាំង​ម្តាយ និង​ទារ​កមាន​សុខ​ភាពល្អ​ពេញលេញ​ពេល​មាន​ផ្ទៃពោះ​។​

 
​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​របស់​ម្តាយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​កំពុង​លូតលាស់ ដែល​វា​បណ្តាល​ឲ្យ​មាន​ពិការភាព​ពី​កំណើត ឬ​រលូត​កូន​។ វិទ្យាស្ថាន​ជាតិ​ទឹកនោមផ្អែម និង​រំលាយ​អាហារ និង​ជំងឺ​តម្រងនោម​អា​មេ​រិច​បាន​និយាយ​ឲ្យ​ដឹងថា នេះ​ជាការ​ពិត ជាពិសេស​អំឡុងពេល​មាន​ផ្ទៃពោះ​ពីរ​បី​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។​
 
​ទីភ្នាក់ងារ​នេះ​ណែនាំ​ថា​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​គួរ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ ៖
 
  • ​ព្យាយាម​រក​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធម្មតា​មុន និង​ពេល​មាន​ផ្ទៃពោះ​
  • ​ទទួល​ការពិនិត្យ​សុខភាព​ជាប្រចាំ​
  • ​បរិភោគ​របប​អាហារ​ដែលមាន​សុខភាព​ល្អ​
  • ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ដោយ​ធ្វើតាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​
  • ​លេបថ្នាំ​ទឹកនោមផ្អែម​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​
  • ​ឈប់​ជក់បារី​
  • ​ឈប់​ផឹកស្រា​
  • ​លេប​អាស៊ីត​ហ្វូ​លិ​ក និង​ថ្នាំ​បំប៉ន​វីតាមីន​ចម្រុះ​ទូទៅ​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com