កីឡាអន្តរជាតិ
អន្តរជាតិ
Messi ឈ្នះ Ballon d’Or លើកទី៦ ដោយបានសំឡេងគាំទ្រលើស Van Dijk និង Ronaldo
× Lionel Messi ខ្សែប្រយុទ្ធ Barcelona បានក្លាយជាម្ចាស់ពានរង្វាន់កីឡាករឆ្នើម Ballon d’Or ឆ្នាំ២០១៩ និងជាការឈ្នះលើកទី៦ជាកំណត់ត្រាពិភពលោកលើសគូប្រជែង Cristiano Ronaldo ដែលឈ្នះ៥លើក សម្រាប់ពានដែលរៀបចំដោយទស្សនាវដ្តីបារាំង France Magazine នេះ។ កាលពីឆ្នាំ២០១៨ Luka Modric ខ្សែបម្រើអន្តរជាតិក្រូអាស៊ី និងក្លិប Real Madrid ជាអ្នកឈ្នះពាននេះ។
ការឈ្នះជាលើកទី៦ របស់កីឡាករសញ្ជាតិអាហ្សង់ទីន វ័យ៣២ឆ្នាំរូបនេះ កើតឡើងបន្ទាប់ពីរូបគេរកគ្រាប់បាល់បានដល់ទៅ ៥៤គ្រាប់សម្រាប់ក្លិប និងក្រុមជម្រើសជាតិក្នុងរដូវកាល ២០១៨-១៩ និងជួយ Barca ឈ្នះពាន La Liga ផង។ ពាន Ballon d’Or ដែល Messi ឈ្នះចាប់ពីឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩នេះ។
ខ្សែការពារ Liverpool និងជម្រើសជាតិហូឡង់ Virgil van Dijk ស្ថិតនៅចំណាត់ថ្នាក់ទី២ សម្រាប់ការប្រជែងពាននេះ ខណៈមិត្តរួមក្រុមរបស់គេ Sadio Mane ឈរលេខ៤។ ខ្សែប្រយុទ្ធឆ្នើម Juventus និងជម្រើសជាតិព័រទុហ្គាល់ Ronaldo ដែលឈ្នះ៥លើករួចមកហើយបានត្រឹមចំណាត់ថ្នាក់ទី៣ សម្រាប់ការបោះឆ្នោត។
ដោយឡែក Ballon d'Or សម្រាប់អ្នកចាំទីល្អបំផុតលើលោក (Best Goalkeeper) បានទៅ Alisson កីឡាករប្រេស៊ីល និងក្លិប Liverpool។
សម្រាប់ផ្នែកស្ត្រីវិញ កីឡាការិនី Megan Rapinoe របស់ជម្រើសជាតិអាមេរិក និងក្លិប Reign FC ជាអ្នកលើកពាន Ballon d'Or ឆ្នាំ២០១៩ ដោយប្រជែងឈ្នះកីឡាករអង់គ្លេស Lucy Bronze និង Alex Morgan របស់អាមេរិក៕
Tag:
Ballon d’Or
Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com