អត្ថបទពាណិជ្ជកម្ម
ABA ជាប់​ឈ្មោះ​ជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ២០១៩ នៅ​កម្ពុជា​ពី​The Banker
03, Dec 2019 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ដែលជា​ធនាគារពាណិជ្ជ​ធំ​ទី​បី​នៅ​កម្ពុជា និង​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា ត្រូវបាន​ប្រសិទ្ធ​នាម​ជា ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ២០១៩ នៅ​កម្ពុជា ដោយ​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ The Banker របស់ Financial Times Group (​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​)​។ ពានរង្វាន់ ត្រូវបាន​ផ្តល់ជូន​ដល់​ធនាគារ ABA ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​ប្រចាំឆ្នាំ​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ដែល​ចូលរួម​ដោយ​នាយក​ប្រតិបត្តិ​ធនាគារ​ល្បីៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។​

​គណៈវិនិច្ឆ័យ​បាន​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​យុទ្ធសាស្ត្រ​របស់​ធនាគារ ដែល​ផ្តោត​សំខាន់​ទៅលើ​បច្ចេកវិទ្យា នៃ​ភាព​រីកចម្រើន​របស់​ក​ម្ម​វិធី​ទូរស័ព្ទ ABA Mobile និង​ការផ្តល់ជូន​នូវ​មុខងារ​ងាយស្រួល​ប្រើ​ជាច្រើន​ដូចជា ការបង្កើត​កាត​និម្មិត​នៅក្នុង​កម្មវិធី​ទូរស័ព្ទ ការផ្ញើ​ប្រាក់​សម្រាប់​ដក​តាម​ម៉ាស៊ីន ATM និង​សេវា​ផ្សេងៗ​ដោយ​ឥតគិតថ្លៃ ក៏ដូចជា​ការពង្រីក​ប​ណ្តា​ញ​សាខា​ធំ​ទូលាយ និង​ភាពជោគជ័យ​ផ្នែក​ប្រព័ន្ធ​ទូទាត់​ប្រាក់​សម្រាប់​អាជីវកម្ម​អន​ឡាញ PayWay របស់ខ្លួន​នៅក្នុង​ទីផ្សារ​។​

​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA បាន​មាន​អនុសាសន៍​នៅក្នុង​ឱកាស​នេះ​ថា «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ABA ច្បាស់​ណាស់ បាន​ក្លាយជា​ធនាគារ​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ  ដោយសារ​យើង​ប្រើ​យុទ្ធសាស្ត្រ​ផ្តោតលើ​អតិថិជន​ជា​អាទិភាព និង​ឈានចូល​ទៅក្នុង​វិស័យ​ធនាគារ​តាម​ទូរស័ព្ទ​មុនគេ​។ ធនាគារ​បាន​វិនិយោគ​ច្រើន​ទៅលើ​បច្ចេកវិទ្យា​ថ្មីៗ ប្រកាន់​ភ្ជាប់​យុទ្ធសាស្ត្រ​ឆ្លើយតប​រហ័ស ហើយ​ជា​លទ្ធផល សម្រេចបាន​នូវ​លទ្ធផល​យ៉ាង​ល្អ​នៅក្នុង​វិស័យ​ឌីជីថល​ហិរញ្ញវត្ថុ​។ ឧត្តមភាព​ផ្នែក​ឌីជីថល​របស់​យើង ត្រូវបាន​ដំណើរការបាន​យ៉ាង​ល្អ​ជាមួយនឹង​យុទ្ធសាស្ត្រ​ផ្តល់​ឥណទាន​មាន​ផលិតភាព ទៅដល់​អាជីវកម្ម​តូចៗ និង សហគ្រាស​ខ្នាតតូច​និង​មធ្យម នៅក្នុង​វិស័យសេដ្ឋកិច្ច​ជាក់ស្តែង​»​។​

«​វា​ជា​កិត្តិយស​ណាស់ ដែល​យើង​ត្រូវបាន​ទទួលស្គាល់​ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ដ៏​គួរ​ឲ្យ​គោរព​បំផុត​មួយ ហើយ​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​របស់​យើង សម្រាប់​ការជឿជាក់​របស់​ពួកគេ និង​ក្រុមការងារ​សម្រាប់​ការតាំង​ចិត្ត​ដើម្បី​សម្រេចបាន​ភាពជោគជ័យ​នេះ​»​។ លោក​បាន​បន្ថែម​បែបនេះ​។​

​នៅក្នុង​សំណេរ​អំពី​ពានរង្វាន់​សម្រាប់​ឆ្នាំនេះ ការី​និពន្ធ​របស់ The Banker បាន​បញ្ជាក់ថា ធនាគារ ABA បាន​អនុវត្ត​កម្មវិធី​ពង្រីក​បណ្តាញ ដើម្បី​នាំយក​នូវ​ផលិតផល​និង​សេវា​របស់​ធនាគារ ទៅជិត​អតិថិជន​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ការពង្រីក​វិសាលភាព មិន​សំដៅ​តែ​លើ​វត្តមាន​របស់​ធនាគារ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​វិសាលភាព​ធំ​ទូលាយ​ផ្នែក​បណ្តាញ​ឌីជីថល​ផងដែរ​។ កម្មវិធី ABA Mobile របស់​ធនាគារ បាន​រីកលូតលាស់​យ៉ាងខ្លាំង​ក្នុងអំឡុង​ឆ្នាំនេះ ដែល​រួមមាន​ការពង្រីក​កាត​និម្មិត ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​អាចបង្កើត​កាត​និម្មិត បាន​រហូតដល់​ទៅ ១០​កាត សម្រាប់​ប្រើប្រាស់ និង​ការទូទាត់​អន​ឡាញ​ផ្សេងៗ​។ ហើយ​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា ឲ្យ​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ក្រដាសប្រាក់ ធនាគារ​ក៏បាន​ពង្រីក​អានុភាព PayWay របស់ខ្លួន​សម្រាប់​វិស័យ​អាជីវកម្ម​អន​ឡាញ​ផងដែរ​។​

​ពានរង្វាន់ «​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ ២០១៩» គឺ​បន្ថែម​ពីលើ​ពានរង្វាន់​កំពូល​ពីរ​ទៀត ដែល​ធនាគារ ABA បានទទួល​ពី​ទស្សនាវដ្ដី The Banker កាលពី​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៦​។ ធនាគារ​ក៏បាន​ទទួល​ពានរង្វាន់ «​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​» ប្រាំ​ឆ្នាំ​ជាប់​គ្នា ពី​ទស្សនា​វ​ដ្តី Global Finance និង ពានរង្វាន់ «​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​» ប្រាំមួយ​ឆ្នាំ​ជាប់​គ្នា​ពី​ទស្សនា​វ​ដ្តី Euromoney​។​

​ធនាគារ ABA មានទ្រព្យ​សកម្ម​សរុប​ចំនួន ៤.១១ ប៊ី​លាន​ដុល្លារ (​គិត​មក​ត្រឹម​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩) ហើយ​បច្ចុប្បន្ន​ផ្តល់​សេវា​ជូន​ដល់​អតិថិជន​ជាង ៧០០,០០០ នាក់ តាមរយៈ​បណ្តាញ​សាខា​ចំនួន ៧៤​សាខា កន្លែង​ស្វ័យ​សេវា​ធនាគារ​ជាង ៥៥០​កន្លែង និង​ប្រព័ន្ធ​ធនាគារ​អន​ឡាញ​និង​ធនាគារ​តាម​ទូរស័ព្ទ​ឈានមុខ​ជាច្រើន​ទៀត​។​

​អំពី​ទស្សនា​វ​ដ្តី The Banker
​ទស្សនា​វ​ដ្តី The Banker គឺជា​ធនធាន​ធនាគារ និង​ហិរញ្ញវត្ថុ​ពិភពលោក​របស់​ក្រុមហ៊ុន Financial Times Group​។ ចាប់ផ្តើម​បោះពុម្ពផ្សាយ​នៅក្នុង​ឆ្នាំ ១៩២៩ ទស្សនា​វ​ដ្តី​បាន​ក្លាយជា​ប្រភពព័ត៌មាន​អំពី​វិស័យ​ធនាគារ​ដ៏​មាន​ទំនុកចិត្ត និង​អាន​ដោយ​នាយក​ប្រតិបត្តិ នាយក​ហិរញ្ញវត្ថុ ហេរញ្ញិក​របស់​សាជីវកម្ម ទេស​ភិ​បាល​ធនាគារកណ្តាល និង​និយតករ​ហិរញ្ញវត្ថុ​នៅ​ជាង​១៨០​ប្រទេស​ទូទាំង​ពិភពលោក​។​

​ជា​រៀងរាល់ខែ ទស្សនា​វ​ដ្តី​នេះ​បានចេញ​ផ្សាយ​ទាំង​នៅក្នុង​ប្រទេស និង​នៅក្នុង​តំបន់ នូវ​របាយការណ៍​អំពី​ទីផ្សារ​មូលធន និង​ហិរញ្ញវត្ថុ​មាន​រចនាសម្ព័ន្ធ ការគ្រប់គ្រង​ហានិភ័យ ការគ្រប់គ្រង​មូលធន​បង្វិល និង​សេវា​មូល​ប​ត្រ ហិរញ្ញវត្ថុ​បរិស្ថាន ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​គម្រោង ការធ្វើ​ពាណិជ្ជកម្ម បច្ចេកវិទ្យា បញ្ហា​គ្រប់គ្រង និង​អភិបាលកិច្ច ក៏ដូចជា​តាមដាន​យ៉ាង​ដិតដល់ នូវ​ដំណើរការ​របស់​ធនាគា​រ​ពិភពលោក​កំពូលៗ ចំនួន ១,០០០ ធនាគារ​។​


© រក្សាសិទ្ធិដោយ thmeythmey.com