ពីនេះ ពីនោះ
​តាសក់ ឬ ត្រសក់​?
19, Dec 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ការប្រើប្រាស់​ពាក្យ​មួយចំនួន​ដែល​អនុវត្តតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ក្លាយជា​ប្រធានបទ​ពិភាក្សា​ពេញ​បណ្តាញ​សង្គម ជាពិសេស​សំណេរ​ដែល​ខុសពី​ទម្លាប់​កន្លងមក​។​



​ពាក្យ «​តាសក់​» ដែលជា​ឈ្មោះ​វល្លិ​ដំណាំ​មាន​ផ្លែ​ជា​អាហារ ដូចជា តាសក់ស្រូវ​, តាសក់ផ្អរ ជាដើម​នោះ មាន​ពន្យល់​យ៉ាងច្បាស់​ក្នុង​វចនានុក្រម ខណៈ​ជាទូទៅ យើង​សរសេរថា​«​ត្រសក់​»​។​



តាមពិតទៅ ដំណាំ «​តាសក់​» និង «​ត្រសក់​» អាច​សរសេរ​បាន​ដូចគ្នា ដោយ​គ្រាន់តែ​ពាក្យ «​តាសក់​» ត្រូវបាន​យកទៅ​ពន្យល់​ក្នុង​វចនានុក្រម​។ ពាក្យ «​ត្រសក់​» ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ពន្យល់​ពាក្យ​ផ្សេងៗ​ក្នុង​វចនានុក្រម​ផងដែរ​។​



ប៉ុន្តែ បើ​សំដៅលើ​សត្វ​ត្រី​វិញ គឺ​ត្រូវ​សរសេរថា ត្រី​ត្រសក់ (​ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ​)​។ វចនានុក្រម​សម្តេច ជួន ណាត សរសេរ​ជា ត្រី​ត្រសក់ តែ​ម្យ៉ាង​ប៉ុណ្ណោះ ដោយ​ពុំមាន​ឃើញ​សរសេរ​ជា​ត្រី​តាសក់​ឡើយ​៕




 

Tag:
 ពន្យល់​ពាក្យ​
  តាសក់​
  ត្រសក់
© រក្សាសិទ្ធិដោយ thmeythmey.com