កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ សៀង ច​ន្ធា និង រ៉ឹង ប៊ុន​ហៀ​ង ជាប់​ជម្រើស​១១​នាក់​ដំបូង ក្នុងជំនួប​ម៉ាឡេស៊ី​
04, Dec 2019 , 2:57 pm        
រូបភាព
ដោយ:
​បើ​ធៀប​នឹង​ជម្រើស​១១​នាក់​ដំបូង​ពេល​ប៉ះ​មី​យ៉ាន់​ម៉ា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា លោក Felix Dalmas បាន​ផ្លាស់ប្តូរ​សមាសភាព​៨​រូប​ពេល​ប៉ះ​ម៉ាឡេស៊ី​នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​៣ ខែធ្នូ នេះ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​។ ខ្សែប្រយុទ្ធ សៀង ច​ន្ធា ស្ថិតក្នុង​ជម្រើស​១១​នាក់​ជា​លើកដំបូង ក្នុងជំនួប​ចុងក្រោយ​ប្រចាំ​ពូ​ល A នេះ​។ 

 
​បើតាម​បញ្ជី​ឈ្មោះ​ដែល​បង្ហាញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម U22 កម្ពុជា ដែល​ត្រូវ​តទល់​ជាមួយ​ម៉ាឡេស៊ី​នៅ​រសៀល​នេះ​រួមមាន អ្នកចាំទី កែវ សុខ​សិលា​, ខ្សែប្រយុទ្ធ កែវ សុខ​ផេង​, សៀង ច​ន្ធា​, រ៉ឹង ប៊ុន​ហៀ​ង​, អ៊ិន សូ​ដា​វីដ​, ខ្សែបម្រើ អ៊​ន ចាន់​ប៉ូ​លីន​, កាន់ ពិសាល​, ខ្សែការពារ សឿត បារាំង​, ទេស ស​ម្ប​តិ្ត​, អ៊ុក សុវណ្ណ និង សេត រ៉​ស៊ី​ប​។​
 
​បើ​ធៀប​នឹង​ជម្រើស​១១​នាក់​ដំបូង​ពេល​ប៉ះ​មី​យ៉ាន់​ម៉ា លោក Felix Dalmas ផ្លាស់ប្តូរ​សមាសភាព​ចំនួន​៨​រូប ខណៈ​កាលណោះ​រួមមាន​អ្នកចាំទី ហ៊ុល គីម​ហ៊ុយ​, ខ្សែប្រយុទ្ធ កែវ សុខ​ផេង​, ស៊ិន កក្កដា​, ស៊ិន សុ​ផា​ណាត់​, យ៉ើ មូស្លីម​, ខ្សែបម្រើ ម៉ៅ ពិសិដ្ឋ​, អ៊​ន ចាន់​ប៉ូ​លីន​, ខ្សែការពារ កែន ចាន់​សុភ័ក្ត្រ​, យ៉ើ សា​ហ្វី​, អ៊ុក សុវណ្ណ និង ឆេង ម៉េង​៕

Tag:
 SEA Games
  U22 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com