អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ភ្នែក​បួន S1 Pro មាន​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា​ហើយ ជាមួយ​សមត្ថភាព​កប់​!
04, Dec 2019 , 3:33 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន vivo បាន​បើក​កម្មវិធី Pre-order នៅលើ​ម៉ូ​ឌែ​ល​ថ្មី​ស្មា​ត​ហ្វូ​ន vivo s1Pro​។ សម្រាប់​ថ្ងៃនេះ ក្រុមហ៊ុន vivo ក៏បាន​ប្រកាស​ដាក់លក់​ជា​ផ្លូវការ​ជាមួយ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន vivo S1Pro ចាប់ពីពេលនេះ​តទៅ​ហើយ​ក្នុង​កញ្ចប់​តម្លៃ​ត្រឹមតែ $299 តែប៉ុណ្ណោះ ដែល​វា​ព្រម​មកជា​នឹង​សមត្ថភាព​ខ្ពស់​ហើយ​និង​គុណសម្បត្តិ​ជាច្រើន​។​
 
​ចំពោះ​ស្មា​ត​ហ្វូ​ន vivo S1Pro នេះ​បានធ្វើការ​រចនា​ឡើង​ដោយ​ការបង្ហាញ​ចេញមក​ជាមួយ​ជម្រើស​ថ្មី 2 ពណ៌ ៖ ដែល​ជម្រើស​ទីមួយ​វា​មាន​ពណ៌​ផ្កាឈូក​ប្រដេញ​ខៀវ​បែប​ឥ​ន្ធ​នូ​ដែល​យើង​ហៅថា (Fancy Sky)  ដែលជា​ជម្រើស​មួយ​ដែលមាន​ភាព​សាក​សម​សម្រាប់​មិត្តៗ​នារី​។ 
 
​ក្រឡេក​មក​មើល​ជម្រើស​ពណ៌​ទី​ពីរ​វិញ​ម្តង វា​មាន​ភាព​ក្រមៅ​បែក​ក្រឡា​ឆ្នូត​ស​នៅ​ផ្នែក​កណ្តាល ដែល​ជួយ​បង្កើន​ភាព​ទាក់ទាញ​នឹង​ភាពស្រស់ស្អាត​ផងដែរ សម្រាប់​ពណ៌​នេះ​យើង​ហៅថា (Knight Black) ដែលជា​ជម្រើស​ដែរ​សាក​សម​សម្រាប់​មនុ​ស្ស​គ្រាប់​វ័យ​។​


 
​មើលទៅ​កាន់​ផ្នែក​កាមេរ៉ា​វិញ​ម្តង ចំពោះ​ផ្នែក​កាមេរ៉ា​មុខ​របស់​ស្មា​ត​ហ្វូ​ន vivo S1Pro នេះ​ត្រូវបានធ្វើ​ការបំពាក់​មក​ជាមួយនឹង​ទំហំ​ធំ 32MP ដែល​យើង​អាចធ្វើ​ការ​ផ្តិត​យក​រូបភាព​បាន​ច្បាស់​ល្អ នឹង​ទទួលបាន​នូវ​គុណភាព​ខ្ពស់​។ 
 
​រីឯ​ផ្នែក​កាមេរ៉ា​ក្រោយ​របស់​ស្មា​ត​ហ្វូ​ន vivo S1Pro នេះ​វិញ​វា​មាន​រាងដូចជា​គ្រាប់​ពេ​ជ្យ​នឹង​ភ្ជាប់​មកជា​មួយ​ឡែ​ន​កាមេរ៉ា​ដល់​ទៅ 4 គ្រាប់ ៖ ដែល​គ្រាប់​ទីមួយ​មាន​កាមេរ៉ា​គោល​មាន​ទំហំ​ធំ​ដល់​ទៅ 48MP យើង​អាច​ធ្វើការ​ផ្តិត​យក​នូវ​រូបភាព​បាន​ច្បាស់ សាច់​រូបភាព​ម៉ត់​ល្អ ជាមួយនឹង​កម្រិត​រូបភាព​បាន​កាន់តែ​ប្រសើរ​ស្រស់ស្អាត​បែប​ធម្មជាតិ​។ 
 
​គ្រាប់​ទី 2 កាមេរ៉ា wide-Angle ដែល​យើង​អាចធ្វើ​ការ​ផ្តិត​យក​រូបភាព​បាន​ទៅដល់ 120 ដឺ​ក្រេ​។​គ្រាប់​ទី 3 ទំហំ 2MP Super Macro យើង​អាច​ធ្វើការ​ផ្តិត​យក​រូបភាព​ដោយ​ប្រើ​គំលាត​ពី​វត្ថុ​ដែល​យើង​ចាប់យក 4CM នោះ​យើង​នឹង​ឃើញ​ពី​គុណភាព​នៃ​រូប ដែល​វា​អាច​ចាប់យក​ភាព​ល្អិត​នៃ​រូបភាព​បាន​យ៉ាងច្បាស់​។ មួយ​គ្រាប់​ចុងក្រោយ​មាន 2MP ដែលជា​លែ​ន​ជំនួយ​នៃ​ការថតរូប​បែប​ព្រាល​។ 
 
​ចំពោះ​ប្រតិបត្តិការ​ណ៏​នៃ​ការ​ដោះ​សោរ​របស់​ស្មា​ត​ហ្វូ​ន vivo S1Pro  នេះ​វិញ​គឺ​ត្រូវបាន​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​ដោះ​សោរ​នៅ​ផ្នែក​ខ​ង​មុខ​អេក្រង់​ដូច​ទៅ​និង S1 ដែរ​។ រីឯ​ផ្នែក​ខាងមុខ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន vivo S1Pro ត្រូវបាន​បំពាក់​មកជា​មួយ​ទំហំ​អេក្រង់ 6.38inch បែប Halo FullviewTH Display ជា​ប្រភេទ Super AMOLED ដែល​អាចធ្វើ​ការបង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 1080×2340 HFD+ លាតសន្ធឹង​ប្រមាណ 90% នៃ​ផ្ទៃ​ខាងមុខ​។​


 
​ស្មា​ត​ហ្វូ​ន vivo S1Pro បំពាក់​ដោយ​បន្ទះ​ឈី​ប SDM 665 octa-core 2.0×4GHz & 1.8×4GHz ។ បូករួម​ជាមួយ​រេ​ម​ទំហំ​ធំ 8GB នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ 128GB​។ ហើយ​វា​ក៏​ដំណើរការ​ដោយ android 9 និង​ស្បែក Interface ប្រភេទ Funtouch OS 9.2​ផងដែរ​។​
 
​រីឯ​ផ្នែក​កម្លាំង​ថ្ម​របស់​ស្មា​ត​ហ្វូ​ន vivo S1Pro វា​មាន​ទំហំ​4500mAh ដូច​ទៅនឹង S1 ដែរ​។​
 
​ប៉ុន្តែ​អ្វី​ដែរ​ពិសេស​នោះ​វា​ត្រូវបាន​ធ្វើការ​កំណែ​ទំរង់​ថ្មី​ពី​រន្ធ​សាក​ថ្ម Micro USB Update មកជា​រន្ធ​សាក​ថ្ម​បែប Type C វិញ​។ មិនតែប៉ុណ្ណោះ​វា​ក៏ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ Dual-Engine Fast Charging របស់​ក្រុមហ៊ុន vivo ផងដែរ​។​
 
​ដូច្នេះ​សូម​អតិថិជន​ប្រញាប់​រួសរាន់​ឡើង​!! ដោយ​លោកអ្នក​អា​ចរក​ជាវ​ស្មា​ត​ហ្វូ​ន vivo S1Pro នេះ​បាន​ចាប់ពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ នេះ​តទៅ​នៅ​គ្រប់​បណ្តា​ហាង​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com