ជាតិ
សង្គមជាតិ
កងកម្លាំង​១២១​រូប​ហើយ ដែល​ត្រូវ​បញ្ចប់​ងារ​ឧកញ៉ា
04, Dec 2019 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
​មកដល់ពេលនេះ មាន​កងកម្លាំងប្រដាប់អាវុធ​១២១​រូប​ហើយ ដែល​ត្រូវ​បានបញ្ចប់​គោរមងារ​ជា​ឧកញ៉ា​។​


 
​ដោយមាន​សំណើ​ពី​នាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ បាន​ចេញពី​រាជក្រឹត្យ​២​ផ្សេងគ្នា នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​ចេញពី​នគរបាល​៣៦​រូប និង​យោធា​១០​រូប​។ បើតាម​ព្រះរាជក្រឹត្យ នគរបាល​ទាំង​៣៦​រូបនោះ គឺមាន នាយ​ឧ​ត្ត​ម​សេនីយ៍​២​រូប ឧ​ត្ត​ម​សេនីយ៍​ឯក​១០​រូប ឧ​ត្ត​ម​សេនីយ៍​ទោ​១០​រូប ឧ​ត្ត​ម​សេនីយ៍​ត្រី​៤​រូប វរសេនីយ៍ឯក​២​រូប វរសេនីយ៍ទោ​៦​រូប វរសេនីយ៍ត្រី​១​រូប និង អនុសេនីយ៍ឯក​១​រូប ហើយ​ទាហាន​ទាំង​១០​រូបនោះ គឺមាន​ឧ​ត្ត​ម​សេនីយ៍​ទោ​៣​រូប ឧ​ត្ត​ម​សេនីយ៍​ត្រី​២​រូប វរសេនីយ៍ឯក​២​រូប និង វរសេនីយ៍ទោ​២​រូប​។  
 
​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី បានចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​ចេញពី​កងកម្លាំងប្រដាប់អាវុធ​៧៥​រូប ដោយ​ក្នុងនោះ មាន​ទាំង​ទាហាន កងរាជអាវុធហត្ថ និង កង​អង្គរក្ស​។ កងកម្លាំងប្រដាប់អាវុធ​ទាំង​៧៥​រូបនោះ រួមមាន នាយ​ឧ​ត្ត​ម​សេនីយ៍​៦​រូប ឧ​ត្ត​ម​សេនីយ៍​ឯក​-​ឧ​ត្ត​មនា​វី​ឯក​២០​រូប ឧ​ត្ត​ម​សេនីយ៍​ទោ​២២​រូប ឧ​ត្ត​ម​សេនីយ៍​ត្រី​១៥​រូប វរសេនីយ៍ឯក​៦​រូប និង វរសេនីយ៍ទោ​៦​រូប​។​
 
​ប្រមុខ​រដ្ឋាភិបាល កំណត់ថា បើ​ចង់​បន្ត​ធ្វើជា​កងកម្លាំងប្រដាប់អាវុធ ត្រូវ​បោះបង់​គោរមងារ​ជា​ឧកញ៉ា តែបើ​ចង់​ធ្វើជា​ឧកញ៉ា ត្រូវ​ឈប់​ធ្វើជា​កងកម្លាំងប្រដាប់អាវុធ​៕ 

Tag:
 ​គោរមងារ​ឧកញ៉ា​
  ទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com