កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជាកំពុងនាំមុខម៉ាឡេស៊ី ៣-០ ខណៈហ្វីលីពីននាំមុខទីម័រខាងកើត ៣-០
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា កំពុងនាំមុខម៉ាឡេស៊ី ៣-០ នាការប្រកួតចុងក្រោយនៅក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខណៈហ្វីលីពីនកំពុងនាំមុខទីម័រខាងកើត ៣-០។
អ៊ិន សូដាវីដ បានស៊ុតបាល់បញ្ចូលទីនៅនាទី៥៦ ហើយ២នាទីក្រោយមក សៀង ចន្ធា បន្ថែមគ្រាប់ទីពីរ។ នៅនាទី៦៧ កែវ សុខផេង បន្ថែមគ្រាប់ទីបី។
ជម្រើសកម្ពុជា៖ កែវ សុខសិលា (ប្រធានក្រុម), សឿត បារាំង, ទេស សម្បត្តិ, អ៊ុក សុវណ្ណ, សាត រ៉ស៊ីប, អ៊ន ចាន់ប៉ូលីន (ប្រធានក្រុម), កាន់ ពិសាល, រ៉ឹង ប៊ុនហៀង, អ៊ិន សូដាវីដ, សៀង ចន្ធា, កែវ សុខផេង៕
© រក្សាសិទ្ធិដោយ thmeythmey.com