ជាតិ
១១​ខែ កម្ពុជា នាំ​អង្ករ​ជាង​២០​ម៉ឺន​តោន ទៅ​ចិន និង​ស្រូវ​ជិត​២​លាន​តោន ទៅ​វៀតណាម
04, Dec 2019 , 8:19 pm        
រូបភាព
រូបថត៖ ពីសហព័ន្ធស្រូវអង្ករកម្ពុជា។
រូបថត៖ ពីសហព័ន្ធស្រូវអង្ករកម្ពុជា។
​ភ្នំពេញ​៖ ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៩​នេះ កម្ពុជា បាន​នាំ​អង្ករ​ជាង​២០​ម៉ឺន​តោន ទៅ​ប្រទេស​ចិន (​ស្មើ​ជាង​៤០​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប )​។ ទន្ទឹមនឹង​គ្នា​នេះ  កម្ពុជា បាន​នាំ​ស្រូវ​ជិត​២​លាន​តោន ទៅ​ប្រទេស​វៀតណាម​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម ស្តីពី​លទ្ធផល​នៃ​ការនាំចេញ​កសិក​ផល​ទៅ​ក្រៅប្រទេស​។

 
​របាយការណ៍​ខាងលើនេះ បាន​បង្ហាញថា ក្រៅពី​ចិន កម្ពុជា ក៏បាន​នាំ​អង្ករ​ជាង​១៧​ម៉ឺន​តោន  ទៅ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​, ជិត​៧​ម៉ឺន​តោន ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រមាណ​៦,៦​ម៉ឺន​តោន ទៅ​ប្រទេស​ផ្សេងៗ​ទៀត​។ 
 
​របាយការណ៍​ដដែល បាន​ឲ្យ​ដឹងថា ស្រូវវស្សា​ដែល​កសិករ​បាន​ដាំ​ដុះ​ក្នុង​រដូវវស្សា ឆ្នាំ​២០១៩​នេះ ទទួលបាន​ទិន្នផល​ជាង​៥,៦​លាន​តោន​៕

Tag:
 ស្រូវ​-​អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com